v9
V9BET

លោក Solskjaer ទទួលស្គាល់ថា ការផ្តួល Barca លំបាកជាងការផ្តួល PSG

2 months ago​ | ដោយ V-Dr

ក្រុម Manchester United នឹងត្រូវជួបការងារលំបាកជាងមុន ក្រោយពីពួកគេត្រូវក្រុម Barca ផ្តួលក្នុងលទ្ធផល ១-០ ពីការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ ពោលគឺលំបាកជាងការវាយបកដើម្បីផ្តួលក្រុម Paris Saint-Germain ក្នុងវគ្គ ១៦ក្រុមចុងក្រោយទៅទៀត។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Ole Gunnar Solskjaer កាលពីថ្ងៃពុធ។

Man United បានក្លាយជាក្រុមដំបូងគេ ដែលការវាយបកដេញតាមពីក្រោយ ២-០ ក្នុងការប្រកួតជើងទី១ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ តាមរយៈការយកឈ្នះ ៣-១ ក្នុងទីក្រុងប៉ារីស កាលពីខែមុន។ ប៉ុន្តែ លោក Solskjaer ដែលរកបានគ្រាប់បាល់ឈ្នះនៅពេលដែលក្រុម Man United បានឈ្នះពានក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Camp Nou ក្នុងឆ្នាំ១៩៩៩នោះ ជឿជាក់ថា ប្រវត្តិសាស្ត្រឈ្នះពានអឺរ៉ុបដ៏មានកិត្យានុភាពរបស់ក្រុម Barca នឹងធ្វើឲ្យការផ្តួលក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ នឹងក្លាយជារឿងដ៏លំបាកមួយបើធៀបទៅនឹងក្រុម PSG។

លោក Solskjaer បានឲ្យដឹងថា៖ «ពិតណាស់ ការបង្ហាញពីទម្រង់លេងនៅក្រៅដីរបស់ PSG ធ្វើឲ្យយើងមានក្តីសង្ឃឹម និងជឿជាក់ថា យើងអាចធ្វើបាន ប៉ុន្តែ យើងដឹងថា យើងកំពុងតែលេងជាមួយនឹងក្រុមដ៏ខ្លាំងមួយប្រចាំយុទ្ធនាការនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វានឹងក្លាយជាការឈ្នះដ៏អស្ចារ្យមួយ បើនិយាយពីប្រវត្តិសាស្ត្ររបស់ក្រុម Barcelona។ ពួកគេមិនស៊ាំនឹងការចាញ់លើទឹកដីខ្លួនឯងឡើយ»។ ការធ្វើឲ្យបាលចូលទីខ្លួនឯងនៅដើមតង់របស់ខ្សែការពារ Luke Shaw បានក្លាយជាគ្រាប់បាល់កាត់សេចក្តីរវាងក្រុមទាំង២ ប៉ុន្តែ Barca នឹងមានប្រៀបក្នុងការឈានទៅកាន់ក្របខ័ណ្ឌ Champions League ពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១ ក្នុងរយៈពេល៤ឆ្នាំ ខណៈដែល Man United មិនមានឱកាសស៊ុតបាល់ចំគោលដៅសូម្បីតែ១លើក៕

Highlight

Full Match

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Channel News Asia



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.