v9
V9BET

Danny Drinkwater ត្រូវប៉ូលីសចាប់ខ្លួននិងចោតប្រកាន់ពីបទបើកបរមានសារធាតុស្រវឹង

8 months ago​ | ដោយ V-Dr

Danny Drinkwater នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទីនៅថ្ងៃច័ន្ទទី១៣ ខែឧសភា ២០១៩ បន្ទាប់ពីប៉ូលិសតំបន់ Cheshire ប្រទេសអង់គ្លេសបានចោទប្រកាន់ខ្សែបម្រើកណ្តាលរបស់ក្លិប Chelsea រូបនេះ ពីបទបើកបរមានផ្ទុកសារធាតុស្រវឹង(អាល់កុល)បង្កអោយមានឧប្បទវហេតុ ប៉ះទង្គិចគ្នាមួយកាលពីថ្ងៃចន្ទ។

ប៉ូលីសបានបញ្ជាក់ថាអតីតកីឡាករ Leicester City ត្រូវបានចាប់ខ្លួននិងដោះលែងឱ្យនៅក្រៅឃុំដោយគ្មានលក្ខខណ្ឌបន្ទាប់ពីមានហេតុការណ៍មួយនៅក្នុងភូមិឈ្មោះ Mere កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមេសា បន្ទាប់ពីការបុកគ្នារវាងរថយន្ត។ នៅក្នុងរបាយការណ៏មួយរបស់ប៉ូលីសបានសរសេររៀបរាប់ថា: បុរសវ័យ ២៩ឆ្នាំ មកពី Nether Alderley ត្រូវបានចោទប្រកាន់ពីបទបើកបរកំពុងមានផ្ទុកសារធាតុស្រវឹងធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍នៅភូមិ Meren នាតំបន់ Cheshire។

Drinkwater កំពុងតែប្រឈមនឹងការលំបាកមួយនៅឯក្លិប Chelsea ខណៈដែលរូបគេមិនទាន់បានបង្ហាញវត្តមាននៅ Premier League នៅរដូវកាលនេះក្រោមការដឹកនាំរបស់ Maurizio Sarri នៅឡើយទេ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមលេងឱ្យ Leicester ក្នុងខែសីហាឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ៣៥លានផោន ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសរូបនេះចូលលេងបាន ១២ ប្រកួតក្នុងរដូវកាលដំបូងរបស់គាត់ក្រោមការដឹកនាំរបស់លោក Antonio Conte។ កាលពីយប់ថ្ងៃច័ន្ទអ្នកនាំពាក្យរបស់ក្លឹប Chelsea បាននិយាយថា “យើងដឹងអំពីរបាយការណ៍ ប៉ុន្តែយើងនឹងប្រមូលពត៌មានអោយអស់មុនពេលផ្តល់មតិ“។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.