v9
V9BET

ការប្រកួតផ្តាច់ព្រ័ត្រកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រផ្នែកនារីនៅខេត្តបាត់ដំបងលើកទី២បើកជាផ្លូវការហើយ

3 months ago​ | ដោយ V-Dr

បាត់ដំបង៖ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកនារីនៅខេត្តបាត់ដំបងក្នុងក្របខណ្ឌកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២បានចាប់ផ្តើមបើកឆាកជាផ្លូវការហើយនៅព្រឹកថ្ងៃសៅរ៍ ទី ៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវវ័យ និងអតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំនេះមានក្រុមជាង១២០មកពីជាង៤០ប្រទេសរួមទាំងកម្ពុជាបានចូលរួមការប្រកួតនេះ។ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជន ដោយមានកីឡាការិនីមកពីបណ្តាប្រទេសជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នានៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុឈានចូលវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០នៅប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.