v9
V9BET

Neymar មកសួរសុខទុក្ខរៀមច្បង Pele ដល់មន្ទីរពេទ្យនាក្រុងប៉ារីស

4 months ago​ | ដោយ V-Dr

តារាឆ្នើមប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិប្រេស៊ីលទាំងពីររូបបានជួបគ្នាកាលពីថ្ងៃចន្ទ ខណៈដែលខ្សែប្រយុទ្ធក្រុម PSG កីឡាករ Neymar បានមកសួរសុខទុក្ខ Pele នៅឯមន្ទីរពេទ្យនាក្រុងប៉ារីសប្រទេសបារាំង កំលុងពេលដែលអធិរាជបាល់ ទាត់រាមច្បង Pele រូបនេះកំពុងបន្តការព្យាបាលជម្ងឺការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម។

វីរបុរសដែលបានជួយក្រុមជម្រើសជាតិប្រេស៊ីលលើកពាន World Cup ៣ដងលោក Pele បានធ្លាក់ខ្លួនឈឺបន្ទាប់ពីព្រឹត្តិការណ៍មួយនៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុនដែលលោកបានបង្ហាញខ្លួនជាមួយខ្សែប្រយុទ្ធឆ្នើមបារាំង Kylian Mbappe ប៉ុន្តែលោកបាននិយាយថាលោកមានអារម្មណ៏ថាល្អប្រសើរជាងមុនក្រោយព្យាបាលដោយការផ្តល់ថ្នាំអង់ទីប៊ីយោទិច។

Pele បុរសវ័យ ៧៨ឆ្នាំរូបនេះទំនងជាមិនទាន់ត្រូវបានចាកចេញពីមន្ទីរពេទ្យទេ ពោលគឺត្រូវរង់ចាំព្យាបាលនិងតាមដានបន្ត រហូតដល់ទទួលបានការជាសះស្បើយ។ Pele និង Neymar កីឡាករ ប្រវត្តិសាស្រ្ត របស់ ប្រេស៊ីល ទាំងពីរ រូបនេះ បាន ញញឹមថតរួមគ្នានិង បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមខណៈដែល Neymar កំពុងតែធ្វើ ការព្យាបាលនិងខិតខំព្យាបាលរបួសបាក់ឆ្អឹងជើងនិងបានធូរស្បើយបន្តិចម្តងហើយពេលថ្មីៗនេះបានបង្ហា ខ្លួនចូលមកហ្វឹកហាត់នៅទីលាន PSG វិញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.