v9
V9BET

Gary Neville និង Jamie Carragher ព្យាករណ៏ក្រុម២ និងបញ្ចប់ Top៤ ជាមួយ Liverpool និង Man.City

1 month ago​ | ដោយ V-Dr

Gary Neville និង Jamie Carragher បានព្យាករណ៍ថាក្រុម Tottenham និង Manchester United នឹងបញ្ចប់រដូវកាល ២០១៨-២០១៩ នេះក្នុងចំណោមក្រុមទាំង៤(Top៤)ជាមួយក្រុមកំពុងប្រជែងពាន Premier League គឺ Liverpool និង Manchester City។ យ៉ាងណាមិញជាក់ស្តែងក្រុម Spurs, Man.United, Arsenal និង Chelsea បច្ចុប្បន្នពួកគេសុទ្ធសឹងតែចង់កក់កៅអីពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ ដូច្នេះសម្រាប់ការប្រកួតដែលនៅសល់់ជារឿងសំខាន់បំផុតដែលត្រូវតែប្រកួតប្រជែងអោយអស់ពីសមត្ថភាព។

ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard បានជួយក្រុម Chelsea ផ្តួល West Ham កាលពីរាត្រីថ្ងៃចន្ទមានន័យថាក្រុមតោខៀវឈរនៅលេខរៀងទីបីមានការប្រកួតលើសក្រុម Arsenal, Spur, Man.United ១ប្រកួត ជាមួយគម្លាតបីពិន្ទុ។ សម្រាប់ក្រុម Tottenham បានយកជ័យជម្នះលើក្រុម Crystal Palace កាលពីសប្តាហ៍មុនហើយអតីតខ្សែការពារ Man.United លោក Neville និងអតីតខ្សែការពារហង្សក្រហម Liverpool លោក Carragher បច្ចុប្បន្នជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sport បានទស្សន៍ទាយថាក្រុមរបស់លោក Mauricio Pochettino នឹងបញ្ចប់រដូវកាលនេះក្នុងចំណោមក្រុមកំពូលទាំង៤។

សម្រាប់ក្រុម Man.United របស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏ត្រូវបានអ្នកព្យាករណ៏ទាំងពីររូបជឿជាក់ថានិងមានឪកាសចូលរួមជាមួយ Spur ដើម្បីបញ្ចប់រដូវកាលក្រុមកំពូលទាំង ៤ ផងដែរ។ រីឯ Arsenal និង Chelsea មិនមានឪកាសបញ្ចប់រដូវកាលក្រុមកំពូលទាំង៤ ទេ ពោលគឺមានកៅអីត្រឹមប្រកួតត្រឹមពានរង្វាន់ Europa League នៅរដូវកាលក្រោយប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.