v9
V9BET

ទោះមានជំនាញផ្ទាល់ខ្លួន ក៏ សឹម ប៊ុនស្រ៊ន់ នៅហ្វឹកហាត់ MMA និងរង់ចាំស្វាគមន៍គូប្រកួតនៅសង្វៀន One Championship

2 weeks ago​ | ដោយ V-Dr

ទោះបីរៀបការរួចនាពេលថ្មីៗនេះ និងមានមុខរបរផ្ទាល់ខ្លួន ប៉ុន្តែអ្នកលេងគុនចម្រុះ សឹម ប៊ុនស្រន់ នៅតែខិតខំហ្វឹកហាត់ ឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅក្លិប Cambodian Top Team ដែលមានលោក ហ៊ុន ច័ន្ទរាជ្យ ជាគ្រូបង្វឹក និង រង់ចាំស្វាគមន៍កគូប្រកួតនៅសង្វៀន One Championship នៅថ្ងៃណាមួយ។ ការបង្ហើបយ៉ាងដូច្នេះ របស់ ប៊ុនស្រន់ បន្ទាប់ពីរូបគេខកខានឡើងសង្វៀនកម្រិតអន្តរជាតិ One Championship តាំងពីចុងឆ្នាំ ២០១៧ មកម៉្លេះ។

សឹម ប៊ុនស្រន់ បញ្ជាក់ថា៖ «ខ្ញុំមកហ្វឹកហាត់នៅក្លិប Cambodian Top Team ជាមួយគ្រូ ហ៊ុន ច័ន្ទរាជ្យ ជាប្រចាំ បើសិនខ្ញុំអត់មានការងារចុះទៅខេត្តទេ។ រាស់ថ្ងៃខ្ញុំមានរបររកស៊ីបណ្ដុះកូនឈើលើកសិដ្ឋានមួយមានផ្ទៃដីប្រមាណ ១០ ហិតា ដែលមានរយៈពេលជាង ១ ឆ្នាំមកហើយនៅខេត្តកំពង់ឆ្នាំ។ ខ្ញុំចូលរួមមុខជំនួញនេះជាមួយក្រុមការងារដែលគាត់ជាអតីតពលករនៅប្រទេសកូរ៉េ ហើយ មុខរបរនេះចេះតែដើរមុខបណ្ដើរៗ ។ បែបណាក៏ ខ្ញុំមិនភ្លេចខ្លួនរំលឹក និង ហាត់គុនចម្រុះរបស់ខ្ញុំទេ។»

កីឡាករវ័យ២៦ ឆ្នាំរូបនេះបានរំលឹកថាមុនចូលចាប់អាជីព ហាត់ MMA ឬ គុនចម្រុះរូបគេមានមូលដ្ឋានគ្រឹះហ្វឹកហាត់ក្បាច់គុនយូដូជម្រើសជាតិពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៥ មុនចាប់ផ្ដើមហាត់គុនចម្រុះ ពី ២០១៥ រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ ប៊ុនស្រន់ ក៏មានគ្រឹះផ្នែកប្រដាល់សេរីទៀតផងដោយរូបគេធ្លាប់ឡើងវ៉ៃលើសង្វៀនបានចំនួន ៤ ដងពោលឈ្នះ ២ ដង និង ចាញ់ ២ ដង។ កីឡាករដែលមានកំណត់ត្រាឈ្នះ ៣ ដងនៅសង្វៀន One Championship រូបនេះក៏ធ្លាប់ហ្វឹកហាត់ក្បាច់គុនតុងហ្គីលម៉ូដូ និង ចេញទៅប្រកួតឈ្នះមេដាយមាសកាលឆ្នាំ ២០១៦ក្នុងព្រឹត្តិការណ៍ Asian Tong il Mo Do Championship នៅឈៀងម៉ៃ ប្រទេសថៃ។

កីឡាករដែលមានដើមកំណើតនៅស្រុកកោះសុទិនខេត្តកំពង់ចាមរូបនេះ បានគូសបញ្ជាក់ទៀតថា ពេលខ្លះបើមិនបានមកហាត់នៅក្លិប Cambodian Top Team ជាមួយមិត្តរួមក្រុម និង គ្រូបង្វឹក ក៏រូបគេឆ្លៀតហ្វឹកហាត់ខ្លួនឯង និង រត់លេងបាល់ទាត់នៅលើទីលានដើម្បីរក្សាកម្លាំងស៊ុហ្វ ជាដើម។

គួរដឹងដែរ ថា សឹម ប៊ុនស្រ៊ន់ មានកំណត់ត្រាប្រកួតគុនចម្រុះបានចំនួន ៨ ដង ដោយក្នុងនោះឈ្នះ ៣ ដង និង ចាញ់ ៥។ ប៊ុនស្រ៊ន់ ចាប់ផ្ដើមអាជីពវ៉ៃគុនចម្រុះនៅឆ្នាំ ២០១៣ ពេល ស៊ីធីអិន រៀបចំការប្រកួតជើងឯកគុនចម្រុះជាផ្លូវការ។ ការប្រកួតដំបូង របស់ ប៊ុនស្រន់ នៅនាខែ មិថុនា ឆ្នាំ ២០១៣ ចាញ់ កីឡាកររួមជាតិ ខុន ស៊ីចាន់ នៅទឹកទី២ លើសង្វៀនក្នុងស្រុកមួយនេះ។ ចំណែកប្រកួតចុងក្រោយ ប៊ុនស្រន់ ចាញ់ កីឡាករសិង្ហបុរី Litao Miao នៅសង្វៀន One: Immortal Pursuit កាលចុងឆ្នាំ ២០១៧៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.