v9
V9BET

អ្នកជំនាញបង្ហាញគន្លិះរកប្រាក់ចំណេញលើការវិនិយោគក្នុងរយៈពេល២ឆ្នាំឲ្យបាន ១លានល្លារអាមេរិក

3 months ago​ | ដោយ V-Dr

MC/អ្នកជំនាញ៣រូបមកមកពីវិស័យសំណង និង អចលនទ្រព្យចែករំលែកគន្លះវិយោគដែលអាចស្វែងរកប្រាក់ចំនេញ ១លានអាមេរិកដោយប្រើប្រាស់ពេល២ឆ្នាំ។

Vo អ្នកជំនាញ៣រូបមកពីវិស័យសំណង និងផ្នែកទិញលក់អចលនទ្រព្យនៅកម្ពុជា នាព្រឹកថ្ងៃ ទី ៧ ខែ មិនា ឆ្នាំ២០១៩ ត្រូវបានក្រុមហ៊ុនវិនិយោគអចលនទ្រព្យ KOMPOT PARAGON អញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹងអំពីបទពិសោធន៍ជោគជ័យលើការវិនិយោគមុខជំនួញនាពេលកន្លងមកដល់សិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយ។

សិក្ខាសាលានេះមានឈ្មោះថា គន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិក ដែលចែករំលែកបទពិសោធន៍ចំណេះដោយវាគ្មិនសំខាន់ៗចំនួន៣រូបដូចជា លោក ឧកញ្ញ៉ា ហួតជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌី លោក ឈួន បូរី គ្រូបង្វឹកផ្នែកផ្តត់គំនិតលេខ១លើផ្នែក Markting Network ដែលជាម្ចាស់គម្រោង KOMPOT PARAGON និងលោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង។

ឈួន បូរី បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលា គន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិកដែលក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនេះ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដែលជាបទពិសោធន៍ជោគជ័យលើគម្រោងមុខជំនួញធំៗ និងគម្រោងទិញលក់អចលនទ្រព្យផ្សេងៗដែលវាគ្មិនធ្លាប់ទទួលបានជោគជ័យ និងអាចរកបាននូវប្រាក់ចំនេញច្រើនជាង១លានដុល្លារក្នុងរយៈពេល២ឆ្នាំ។ លោក ពន្យល់ថា នៅក្នុងសិក្ខាសាលានេះ ក៍បានប្រាប់អំពីវិធីសាស្រ្តមួយចំនួនដែលយើងអាចរកប្រាក់ចំនេញបានដោយពុំចាំបាច់ត្រូវមានទន់នៅក្នុងការវិយោគផងដែរ។

អគ្គនាយករូបនេះ សង្ឈឹងជឿជាក់ថា តាមរយៈសិក្ខាសិលាចែករំលែកនេះ និងជួយឲ្យសិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយទទួលបាននូវបទពោសោធន៍ចំណេះដឹងជោគជ័យល្អៗពីវាគ្មិនដែលធ្លាប់មានភាពជោគជ័យលើវិស័យទាំងនេះ មកអនុវត្តលើគម្រោងវិនិយោគរបស់ខ្លួន ដើម្បភាពជោគជ័យនាពេលអាគត។

លោក ឧកញ្ញ៉ា ហួត ជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌីដែលវិនិយោគលើវិស័យសំណងនៅកម្ពុជា អះអាងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អ្នកជំនួញជំនាន់ក្រោយ ព្រោះថា អ្វីដែលជាភាពជោគជ័យលើការធ្វើជំនួញដែលវាគ្មិនយើងធ្លាប់ឆ្លងកាត់កន្លងមកនេះ វានឹងក្លាយជាចំណេះដឹងថ្មីៗដែលពួកគាត់និងត្រូវយកទៅអនុវត្តដើរតាមគន្លងទាំងនេះ អាចធ្វើឲ្យពួកគាត់ទទួលបានជោគជ័យលើគម្រោងមុខជំនាញដែលពួកគេដាក់ទន់វិនិយោជាមួយទំនុកចិត្តលើខ្លួនឯង។

លោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង បានបញ្ជាក់ដែរថា អត្ថប្រយោជន៍នៃសិក្ខាសាលានេះ វាមិនមែនគ្រាន់តែចែករំលែកនូវចំណេះដឹងលើការវិនិយោគមុខជំនួញតែមួយមុខនោះទេ វាបានបង្រៀនឲ្យអ្នកជំនួញជំនាន់ក្រោយឲ្យមានចិត្តក្លាហានក្នុងចាប់យកឱកាសវិនិយោគវិស័យទិញលក់អចលនទ្រព្យដោយចាប់ផ្តើមពីគ្មានដើមទន់ឈានទៅរកប្រាក់ចំនេញច្រើនបាន។

សូមបញ្ជាក់ថា សិក្ខាសាលាគន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិកបានបង្កើតឡើងដោយក្រុមហ៊ុន KOMPOT PARAGON លើកទី១នេះ ក្នុងគោលដៅបង្រៀនបណ្តុះបណ្តាលអ្នកវិនិយោគជំនាន់ក្រោយឲ្យចេះប្រើប្រាស់ឱកាសវិនិយោគដើម្បីជោគជ័យ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.