v9
V9BET

លោក Emery នៅតែជឿជាក់ខ្ពស់ ទោះបី Arsenal ចាញ់ក្រុម Everton

1 month ago​ | ដោយ V-Dr

លោក Unai Emery បាននិយាយថា ក្រុម Arsenal នៅតែស្ថិតក្នុងការគ្រប់គ្រងលើការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ក្រោយពីការបង្ហាញពីទម្រង់លេងនៅក្រៅដីដ៏ខកចិត្តមួយផ្សេងទៀត បានធ្វើឲ្យក្រុមរបស់លោក រងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Everton កាលពីថ្ងៃអាទិត្យ។

ខ្សែការពារ Phil Jagielka ដែលត្រូវបានបញ្ចូលឈ្មោះក្នុងជម្រើសទាំង១១នាក់ដំបូងរបស់ក្រុម Everton នៅនាទីចុងក្រោយនោះ បានរកគ្រាប់បាល់បញ្ចូលទីតែ១គរាប់ក្នុងការប្រកួតនេះ ខណៈដែលក្រុម Arsenal បានបន្តកំណត់ត្រាដ៏ខកចិត្តរបស់ពួកគេ ក្នុងនាមជាក្លិបតែមួយក្នុងចំណោមក្រុមកំពូលទាំង៤របស់អង់គ្លេស ដែលមិនបានការពារមិនឲ្យមានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតក្រៅដីសោះនៅរដូវកាលនេះ។ ប៉ុន្តែ លោក Emery គ្រូបង្វឹកនៃក្រុម Arsenal ដែលទទួលស្គាល់ថា ក្រុមរបស់លោកលេងមិនបានល្អ បានព្យាយាមរក្សាការស្ថិតក្នុងភាពវិជ្ជមាន បន្ទាប់ពីការប្រកួតនៅកីឡដ្ឋាន Goodison Park។

លោក Emery បានឲ្យដឹងថា៖ «ជាទូទៅ ខ្ញុំគិតថា យើងលេងបានលេង។ ខ្ញុំគិតថា នៅថ្ងៃនេះ យើងមិនចាញ់ឡើយ ហើយយើងលេងអន់បែបនេះឡើយ។ វាជាលទ្ធផលមិនល្អមួយ ជាការបង្ហាញពីទម្រង់លេងមិនល្អនៅថ្ងៃនេះ ប៉ុន្តែ យើងនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «កាលពីមុន ខ្ញុំបានដឹងថា វានឹងលំបាក។ បន្ទាប់ពីលទ្ធផលនេះ ខ្ញុំគិតដូចគ្នា។ ក្រោយពីលទ្ធផលនេះ យើងអាចនឹងមានភាពអវិជ្ជមាន ព្រោះវាជាការបាត់បង់៣ពិន្ទុ ប៉ុន្តែ វានៅតែស្ថិតក្នុងដៃរបស់យើង ប្រសិនបើយើងបន្តដណ្តើមយកឱកាសផ្សេងៗ ដើម្បីរក្សាស្ថិតក្នុងចំណាត់ថ្នាក់លេខ៤»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.