v9
V9BET

Messi និង Suarez ស៊ុតម្នាក់ ១គ្រាប់ជួយ Barcelona ផ្តួលក្រុមសល់អ្នកលេង ១០នាក់ At.Madrid

2 weeks ago​ | ដោយ V-Dr

ក្រុមម្ចាស់ផ្ទះ Barcelona បានបង្កើនគម្លាតរហូតដល់ទៅ ១១ពិន្ទុ នៅកំពូលតារាងក្របខ័ណ្ឌ La Liga ក្រោយពីផ្តួលក្រុមគូរប្រជែងដែលសល់គ្នាតែ ១០នាក់គឺ At.Madridក្រោយពីអាជ្ញាកណ្តាលបណ្តេញខ្សែប្រយុទ្ធ Diego Costa ចេញពីការប្រកួតនៅតង់ទី១ ក្រោយពីអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ត្រូវបានគេរកឃើញថាប្រើពាក្យសម្តីបំពានអាជ្ញាកណ្តាលលោក Jesus Gil Manzano នៅនាទីទី២៧។ Luis Suarez និង Lionel Messi ស៊ុតបាល់បញ្ចូលទីបានល្អបំផុតត្រឹមតែ ២នាទីនិងផ្តល់ឪកាសខ្ពស់ដើម្បីអោយ Barcelona អាចនឹងឈ្នះពានក្របខណ្ឌ La Liga នេះជាលើកទី៥ ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។

បន្ទាប់ពីជ័យជំនះក្នុងការប្រកួតនេះអ្វីដែលជារឿងគួរកត់សម្គាល់នោះគឺកំពូលខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករប្រវត្តិសាស្រ្តដែលឈ្នះការប្រកួតនៅលីកកំពូល អេស្បាញបានច្រើនប្រកួតបំផុតគឺ ៣៣៥ប្រកួតពោលគឺច្រើនជាងអតីតអ្នកចាំទីអេស្បាញ Iker Casillas របស់ក្រុម Real Madrid ដែលធ្លាប់លេងអោយក្រុមនាពេលកន្លងមកទៅទៀត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.