v9
V9BET

កម្មវិធីប្រគំតន្រ្តីរាត្រីរបស់ស្រាបៀរអាន់ឆ័រ ចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅប៉ោយប៉ែត

3 months ago​ | ដោយ V-Dr

ប៉ោយប៉ែត៖ ការប្រគំតន្រ្តីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរបានកក្រើកក្រុងប៉ោយប៉ែតដោយមានការចូលរួម ទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និងមកពីបណ្តាស្រុកជាច្រើន។

ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា អ្នកនាងសុគន្ធ នីសា អ្នកនាងសុខស្រីនាង លោក ហ្សូណូ លោក ឃី សុគុណ កញ្ញា ឈិន រតនៈ លោក គ្រី ថៃពៅជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកក្រុងប៉ោយប៉ែត នាត្រីកាលនោះ។

កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅពីរខេត្តទៀត៖ ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែមេសា – ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.