v9
V9BET

Luis Suarez និង Messi រកម្នាក់មួយគ្រាប់នៅនាទី៩០+ ដើម្បីជួយ Barce តាមស្មើ Villarreal

4 months ago​ | ដោយ V-Dr

គួរឱ្យកត់សម្គាល់មែនយប់មិញនេះ ក្រុមនាំមុខតារាង La Liga ជិតនឹងបាត់បង់ ៣ពិន្ទុទៅអោយក្រុម Villarreal ទៅហើយ តែអ្វីៗបានផ្លាស់ក្រោយខ្សែការពាររបស់ Alvaro Gonzalez ត្រូវបានបណ្តេញចេញ ដែលវាបានជួយអោយក្រុម Barce មានឱកាសស៊ុតបាលបញ្ចូលទីនៅចុងម៉ោង 2គ្រាប់ដើម្បីស្មើជាមួយក្រុម Villarreal ក្នុងលទ្ធផល ៤-៤។

ក្រុមម្ចាស់ជើងឯកបាននាំមុខ 2-0 តាមរយៈកីឡាករ Philippe Coutinho និង Malcom។

ប៉ុន្តែក្រុម Villarreal បាននាំមុខ 4-2 ជាមួយ Samuel Chukwueze, Karl Toko Ekambi, Vicente Iborra និង Carlos Bacca ។

នៅនាទីទី៨៦ ខ្សែការពារ Alvaro Gonzalez របស់ Villarreal ត្រូវបានបណ្តេញចេញក្រោយបានប្រព្រឹត្តិកំហុសទៅលើខ្សែប្រយុទ្ធ Luis Suarez ដែលវាបានធ្វើអោយ Barca មានឱកាសវាយបកតាមស្មើវិញ ដោយខ្សែប្រយុទ្ធ Lionel Messi នៅនាទីទី90 និង Luis Suarez នៅនាទីទី90+។ បច្ចុប្បន្ន Barca មានគម្លាត 8ពិន្ទុពីក្រុមលេខ 2 Atletico Madrid ដែលពួកគេនឹងត្រូវជួបគ្នា នៅថ្ងៃយប់ថ្ងៃអាទិត្យនៅឯកីឡាដ្ឋាន Camp Nou។

តោះ មកទស្សនា​វីឌីអូហាយឡាយការប្រកួតរបស់ Barce នឹង Villarreal ទាំងអស់គ្នា៖

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.