v9
V9BET

លោក Allegri: Ronaldo ស្ថិតក្នុងស្ថានភាពលំបាក មុនជំនួបជាមួយ Ajax នាសប្តាហ៏ក្រោយ

5 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Cristiano Ronaldo បានរងរបួសភ្លៅកំលុងពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិដែលបញ្ហានេះអាចនិងធ្វើអោយរូបគេ ខកខានក្នុងជំនួបរវាង Juventus នៅក្របខ័ណ្ឌ Champions League ជាមួយនឹង Ajax នាសប្តាហ៍ក្រោយនេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលបានដឹកនាំក្រុមលើកពាន SerieA ៧សម័យជាប់គ្នាលោក Massimiliano Allegri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា: Ronaldo កំពុងតែស្ថិតនៅក្នុងសភាពវិលមករកភាពប្រក្រតីវិញ ប៉ុន្តែយើងទទួលស្គាល់ថាជាស្ថានភាពដ៏លំបាកសម្រាប់ Ronaldo ដែលអាចនិងធូរស្បើយពីរបួសភ្លៅទាន់ពេលវេលាដើម្បីជួបក្រុមក្នុងជំនួបជាមួយ Ajax នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នេះនៅទីក្រុងអាំស្ទែរដាំប្រទេសហូឡង់។

ខ្សែប្រយុទ្ធបច្ចុប្បន្នមានកូន ៤នាក់ Ronaldo បានជួបនូវបញ្ហានេះកំលុងការប្រកួតវគ្គជម្រុះដើម្បីឈានទៅដណ្តើមពានរង្វាន់ Euro ២០២០ ដោយទទួលលទ្ធផល ១ ទល់នឹង ១ ជាមួយនិងក្រុមស៊ែប៊ី ហើយបានខកខានក្នុងជំនួប ជ័យជម្នះ ១-០ លើក្រុម Empoli កាលពីថ្ងៃសៅរ៍ផងដែរ។

គ្រូបង្វឹកឈុតធំ Allegri និងប្រធានក្លឹបលោក Andrea Agnelli បានទទូចថាកីឡាករវ័យ ៣៤ឆ្នាំរូបនេះនឹង មិនត្រូវបានប្រញាប់ប្រញាល់ត្រឡប់មកហ្វឹកហាត់ជាងការចាំបាច់នោះទេ ស្របពេលក្រុមការពារតំណែងជើងឯក មានពិន្ទុឃ្លាតពីក្រុម Napoli ១៥ពិន្ទុនៅក្របខ័ណ្ឌ Serie A។ ដូច្នេះក្រុមមានគម្រោងមិនដាក់ឱ្យ Ronaldo ប្រកួតជាមួយ Cagliari និង AC Milan មុនពេលការប្រកួតដ៏សំខាន់ជាមួយ Ajax នៅថ្ងៃទី១០ ខែមេសា ២០១៩ ខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.