v9
V9BET

ឡុង សំណាង ប្តេជ្ញាយកឈ្នះថៃ Phitsayfa ដើម្បីបានប្រាក់រង្វាន់ ៦០០០ដុល្លារ យកទៅសងធនគារ

3 weeks ago​ | ដោយ V-Dr

«ម្តាយរបស់ខ្ញុំ បានខ្ញីលុយពីធនាគារប្រហែល៦លានរៀល យកមកទិញដី អ៊ីចឹងការប្រកួតនេះ ខ្ញុំប្តេជ្ញាថា នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះកីឡាករថៃម្នាក់នេះ ព្រោះបើឈ្នះ ខ្ញុំនឹងទទួលបានប្រាក់រង្វាន់៦០០០ដុល្លារ ដើម្បីយកទៅជូនម្តាយខ្ញុំ ចំណែកខ្ញុំទុកតែជាង២០០ដុល្លារអីជាប់ខ្លួនបានហើយ»។

នេះជាការលើកឡើងរបស់កីឡាករជើងខ្លាំងនៃក្រុមជម្រើសជាតិកម្ពុជា ឡុង សំណាង បានលើកឡើង សំដៅទៅលើការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ Zorus ទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀន CNC នាព្រឹកថ្ងៃអាទិត្យនេះ ដោយរូបគេត្រូវវិលមកជួបជើងខ្លាំងរបស់ថៃ Phitsayfa។

តាមពិត ឡុង សំណាង ធ្លាប់បានយកឈ្នះកីឡាករថៃ Phitsayfa ដោយពិន្ទុម្តងហើយ សម្រាប់ការជួបគ្នា នៅវគ្គជម្រុះ ប៉ុន្តែ សំណាង បានឈ្នះទាំងលំបាក ហើយសមត្ថភាពដ៏ល្អរបស់ Phitsayfa ក៏បានធ្វើឲ្យ ឡុង សំណាង មានការបារម្ភ សម្រាប់ការជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រនេះ ផងដែរ។

សិស្សគណក្លិបសាលវ័យកីឡា ឡុង សំណាង បាននិយាយថា៖ «ការឈ្នះលើកមុន ខ្ញុំឈ្នះគេពិបាកដែរ ហើយការជួបគ្នាលើកនេះ វានៅជាការប្រកួត ដែលមានភាពតានតឹងខ្លាំង ព្រោះគេល្អទាំងដៃ និងជើង អ៊ីចឹងមុនការប្រកួត ខ្ញុំសង្ឃឹមត្រឹម៥០ទល់នឹង៥០ភាគរយ។ ទោះបីជាយ៉ាងណា ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ ហើយខ្ញុំនឹងប្រឹងប្រែង ដើម្បីឈ្នះខ្សែក្រវាត់នេះ និងប្រាក់រង្វាន់លេខ១»។

គេនៅមិនទាន់ដឹងថា ឡុង សំណាង អាចនឹងយកឈ្នះថៃ Phitsayfa សម្រេចទៅតាមការប្តេជ្ញាចិត្ត យកលុយប្រាក់រង្វាន់៦០០០ដុល្លារ ដើម្បីទៅឲ្យអ្នកម្តាយរបស់គេ បានសងបំណងធនាគារ ឬយ៉ាងណានោះទេ ព្រោះមួយរយៈចុងក្រោយនេះ Phitsayfa ប្រកួតកាត់តែល្អ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ Phitsayfa បានផ្តួល ឌុម កែវដា ឲ្យសន្លប់ទាំង២លើក សម្រាប់ការប្រកួត២លើកចុងក្រោយ ដោយក្នុងនោះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ថៃម្នាក់នេះ បានមាត់ឲ្យ ឌុម កែវដា ដួលជាបន្តបន្ទាប់ រហូតអាជ្ញាកណ្តាលបញ្ឈប់ កែវដា នៅត្រឹមទឹកទី២ គឺស្រប់ពេល ឡុង សំណាង បានឈ្នះពិន្ទុ ផាន់ គ្រាន់។

សម្រាប់ការប្រកួត នៅថ្ងៃអាទិត្យនោះដែរ កីឡាករ ផាន់ គ្រាន់ និង ឌុម កែវដា ដែលសុទ្ធបានចាញ់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ និងលេខ៤ ចំណែកជើងខ្លាំងទម្ងន់៧៥គីឡូក្រាម ព្រំ សំណាង ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ជាមួយអ្នកប្រដាល់អ៊ូបេគីស្ថាន Mansurbek Raxmonjon ដែលមានស្ពាយខ្សែក្រវាត់២ នៅថ្ងៃអាទិត្យនោះផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.