v9
V9BET

Salah ត្រូវម្តាយ Troll ក្រោយបែកធ្លាយរូបភាពមួយដែលបានថតអោយគ្នាជាមួយ FAN

3 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានទទួលជោគជ័យនិងសាងកេរ្ត៏ឈ្មោះល្បីល្បាញបំផុតក្នុងនាមកីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្រុមហង្សក្រហម Liverpool ក្រោយផ្ទេរពីក្រុម Roma មកទឹកដី Anfield កាលពីឆ្នាំ២០១៧។ Salah ក៏ត្រូវបានប្រជាជនអេហ្សីប គោរពស្រលាញ់ដូចជាព្រះដូច្នេះដែរ បន្ទាប់ពីជួយ Egypt មានកៅអីទៅលេងនៅ World Cup កាលពីឆ្នាំ២០១៨។ ថ្មីៗនេះរូបភាពស្និទស្នាលរវាង Salah និងប្រិយមិត្តគាំទ្រជានារីម្នាក់ត្រូវបាន អ្នកគាំទ្ររាប់លាននាក់មានការផ្ញាក់ផ្អើល និងនាំគ្នាយកមកនិយាយ និងចែកចាយពេញបណ្តាញសង្គម។ នារីមិនត្រូវបានស្គាល់អត្តសញ្ញាណរូបនោះ បានត្រឹមតែដឹងថាជាតារាហូលីវូតបានសម្តែងការវិការអោប Salah យ៉ាងពេញដៃតែម្តង។

យ៉ាងណាមិញក្រោយឃើញរូបភាពនេះម្តាយរបស់អតីតខ្សែប្រយុទ្ធ Chelsea រូបនេះ បានសរសេររៀបរាប់នៅក្នុងការផ្ញើរសារតាមប្រព័ន្ធ Whatapp ដោយសម្តីលេងសើចបែប Troll ទៅលើកូនប្រុសរបស់ខ្លួនមានអត្ថន័យដូច្នេះថាៈ ប្រសិនបើម៉ែបានឃើញឪឯងធ្វើដូច្នេះ ម៉ែនឹងសុំឪឯងលែងលះគ្នាភ្លាម។ Salah បានបង្ហាញពីការសន្ទនាតាមរយៈសារនេះជាមួយម្ដាយរបស់គាត់នៅក្នុង Instagram ជាមួយនឹងការប្រើ emoji សើច ដែលជាការបង្ហាញថាយោបល់របស់ម្តាយខ្លួនគ្រាន់តែជារឿងគួរឱ្យអស់សំណើចប៉ុណ្ណោះ។

ការពិតខ្សែប្រយុទ្ធហង្សក្រហម Liverpool បានរៀបការជាមួយមិត្តភក្តិកុមារភាពរបស់គាត់នាង Magi Salah តាំងពីឆ្នាំ២០១៣ មកម្លេះ។ បច្ចុប្បន្ន Salah ជាកីឡាករកំពុងប្រជែងនាំមុខក្នុងនាមខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនបំផុតនៅទ្វីបអឺរ៉ុបសម្រាប់រដូវកាលទី២ ។ ១៧គ្រាប់នៅក្របខ័ណ្ឌ Premier League និង ៦គ្រាប់សម្រាប់ពានក្របខ័ណ្ឌ UEFA Champions League។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.