v9
V9BET

Morata រកបាន ២គ្រាប់ ដើម្បីជួយឲ្យអេស្ប៉ាញ ផ្តួល ម៉ាល់ត៍

3 months ago​ | ដោយ V-Dr

ការវិលទៅរកទម្រង់លេងដ៏មុតស្រួចវិញរបស់ខ្សែប្រយុទ្ធ Alvaro Morata បានបន្តកាលពីថ្ងៃអង្គារ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងពេលពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាល់ត៍ កាលពីថ្ងៃអង្គារ។ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិន័រវែស ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ការស៊ុតបាល់បញ្ចូលទី ២គ្រាប់របស់ Morata នាកីឡដ្ឋាន Ta’Qali បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះ ២លើកពីការប្រកួតទាំង ២លើក ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ និងចាប់ផ្តើមយ៉ាងល្អក្នុងពូល F។

ក្រុមរបស់លោក Luis Enrique បានបង្ហាញពីការអសមត្ថភាពម្តងទៀតក្នុងការទាញយកផលពីការគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ដើម្បីបង្កើតទៅជាឱកាសផ្សេងៗ ក្រោយពីពួកគេបានធ្លាក់ចេញយ៉ាងឆាប់រហ័សក្នុងយុទ្ធនាការ World Cup កាលពីឆ្នាំមុន។ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទី ២គ្រាប់របស់ Morata នឹងផ្តល់នូវការលើកទឹកចិត្តដល់ពួកគេ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានបន្តការវិលទៅរកទម្រង់លេងដ៏ល្អរបស់គេវិញ ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Chelsea កាលពីខែមករា។

រូបគេបានស៊ុតបាល់បញ្ចូលទី ៥គ្រាប់ ក្នុងការប្រកួត ៦លើក ដែលជាកំណត់ត្រាដ៏ល្អបំផុតរបស់គេ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ និងបានពង្រឹងការជឿជាក់មួយលើទីតាំងមួយដែលក្រុមអេស្ប៉ាញកំពុងតែត្រូវការ។ ក្រុមជ្រើសជាតិម៉ាល់ត៍ ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨២ នៅលើតារាងពិភពលោករបស់ FIFA ពោលគឺស្ថិតចន្លោះក្រុមលិចតិនស្តាញ និងម៉ាកាវ។ ការទទួលជ័យជម្នះរបស់ពួកគេ លើក្រុមជម្រើសជាតិកោះហ្វារ៉ូ កាលពីចុងសប្តាហ៍មុន គឺជាការឈ្នះជាលើកទី១របស់ពួកគេក្នុងចំណោមការប្រកួត១៧លើក និងជាលើកទី២ក្នុងរយៈពេលជិត៤ឆ្នាំ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.