v9
V9BET

ក្រុមប្រជុំដោយកីឡាករវ័យក្មេងអង់គ្លេស បង្ហាញភាពខ្លាំងម្តងទៀតនៅម៉ុងតេណេហ្គ្រោ

3 months ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ត្រូវបានបង្ខំឲ្យធ្វើការវាយបកដេញតាមពីក្រោយ ដើម្បីបន្តការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ពួកគេក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ ខណៈដែលខ្សែបម្រើ Ross Barkley បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៥-១ នៅលើទឹកដីក្រុមម៉ុងតេណេហ្គ្រោ កាលពីថ្ងៃចន្ទ។

កីឡាករ Marko Vesovic បានធ្វើឲ្យក្រុមរបស់លោក Gareth Southgate ស្រឡាំងកាំងនៅដើមតង់ ប៉ុន្តែក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងការប្រកួតចំនួន២លើកកាលពីមុនក្នុងទីក្រុង Podgorica ក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញពីមូលហេតុដែលពួកគេស្ថិតក្នុងចំណោមបេក្ខភាពដែលអាចក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប នៅឆ្នាំក្រោយ។ គ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែការពារ Michael Keane បានជួយឲ្យអង់គ្លេស តាមស្មើវិញ នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ Barkley នៅក្នុងតង់ទី១ បានជួយឲ្យក្រុមភ្ញៀវគ្រប់គ្រងយ៉ាងរឹងមាំ ហើយខ្សែប្រយុទ្ធ Harry Kane និង Raheem Sterling បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។

បច្ចុប្បន្ន ក្រុមជម្រើសជាតិអង់គ្លេស បានឈរយ៉ាងរឹងមាំនៅលើកំពូលតារាងនៃពូល A ដោយមាន៦ពិន្ទុ និងគ្រាប់បាល់ស៊ុតបញ្ចូលទី១០គ្រាប់ពីការប្រកួតបើកឆាក២លើកដំបូងរបស់ពួកគេ។ ការជឿជាក់របស់លោក Southgate លើកីឡាករយុវជន បានទទួលផលម្តងទៀត ខណៈដែលខ្សែបម្រើ Callum Hudson-Odoi វ័យ១៨ឆ្នាំ ដែលមិនទាន់បានចូលលេងក្នុងជម្រើសដំបូងសម្រាប់ Chelsea ក្នុង Premier League នោះ បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេ ស្របពេលដែល Declan Rice វ័យ២០ឆ្នាំ ក៏ត្រូវបានអនុញ្ញាតឲ្យចូលលេងជាលើកទី១របស់គេសម្រាប់អង់គ្លេសផងដែរ។ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានបាំងបិទដោយសារតែការចោទប្រកាន់ផ្សេងៗទៅលើការរើសអើងជាតិសាសន៍ក្នុងទីក្រុង Podgorica ពោលគឺទៅលើកីឡាករអង់គ្លេស៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.