v9
V9BET

លោក Fabio Capello ប្រាប់ឈ្មោះកីឡាករឆ្នើមមានទេពកោសល្យដែលធ្លាប់បង្វឹកក្នុងអាជីព

2 months ago​ | ដោយ V-Dr

អតីតគ្រូបង្វឹកក្រុម AC Milan, Juventus ,Roma និង Real Madrid លោក Fabio Capello បានផ្តល់បទសម្ភាសន៏ទៅកាន់ Radio Deejay អំពីកីឡាករឆ្នើមបំផុតដែលរូបលោកធ្លាប់បង្ចឹកក្នុងពេលដឹកនាំក្លឹបអាជីពជាច្រើនឆ្នាំមកនេះ។

លោក Capelloអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី និងជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ថាៈ

វាជាការលំបាកណាស់ក្នុងការនិយាយថាកីឡាករណាដែលមានសមត្ថភាពល្អបំផុត ប៉ុន្តែខ្ញុំសូមប្រាប់ថាគឺអតីតខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Marco Van Basten ធ្លាប់លេងអោយក្លឹប AC.Milan ប៉ុន្តែអតីតខ្សែប្រយុទ្ធក្រុមជម្រើជាតិប្រេស៊ីល Ronaldo Nazario de Lima ក៏ជាកីឡាករដែលមានគុណភាពល្អបំផុតមួយរូបផងដែរ។ នៅពេលដែលគាត់រួមការងារនៅជាមួយខ្ញុំពួកគាត់ពិតជាមានបច្ចេកទេសនិងទេពកោសល្យព្រមទាំងកំលាំងជើងនិងជំនាញល្អបំផុត។

មិនត្រឹមតែខ្សែប្រយុទ្ធ ២រូបខាងលើដែលលោក Capello លើកយកមកបង្ហាញឈ្មោះ នៅមានខ្សែការពារឆ្នើមពីរនាក់ ផ្សេងទៀតគឺវីរបុរស ក្រុមជម្រើសជាតិអ៊ីតាលីអតីតខ្សែការពារ Paolo Maldini របស់ AC.Milan និង Baresi ក៏រូបលោកមិនអាចបំភ្លេចពួកគេបានដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ calciomercato



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.