v9
V9BET

Khmer United លត់ ក្រុម Home Sport ២១-១ ដើម្បីដណ្តើមយកតំបន់កំពូលតារាង

4 months ago​ | ដោយ V-Dr

ក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United A បានលត់ក្រុម Home Sport រហូតដល់ ២១-១ ដើម្បីដណ្តើមយកតំបន់កំពូលតារាងពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 (KW Cambodia League 2019) ពីក្រុម Avatar FC ដែលបានជួបការខកចិត្ត។

ការយកឈ្នះក្រុម Home Sport ២១-១ សម្រាប់ការប្រកួតវិលជុំលើកទី៤ នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ វាមិនត្រឹមតែជួយឲ្យ Khmer United A ឡើងទៅ ហាក់បីលេខ៣ ទៅ ឈរនៅលេខ១ប៉ុណ្ណោះទេ ប៉ុន្តែការស៊ុតបញ្ចូលទីរហូតដល់២១គ្រាប់នេះ វាបានក្លាយជាកំណត់ត្រា នៃការរកបានគ្រាប់បាល់ច្រើនបំផុត មិនធ្លាប់កើតមាន នៅក្នុងការប្រកួតពានមួយនេះឡើយ។

ផ្ទុយពីនេះក្រុម Avatar ដែលបានគ្រប់គ្រងតំបន់កំពូលតារាង៣សប្តាហ៍មកហើយនោះ បានធ្លាក់ទៅឈរនៅលេខរៀងទី៤វិញ ខណៈពួកគេបានចាញ់ក្រុមចំណូលថ្មីមានទម្រង់លេងល្អ ISI Group United ១-០ កាលពីថ្ងៃអាទិត្យ នោះដែរ ដែលធ្វើឲ្យពួកគេ មានត្រឹម៩ពិន្ទុដដែរ។

ចំណែកក្រុម ISI បានឡើងមកឈរនៅលេខ៣ ដោយមាន១២ពិន្ទុពេញ ជាមួយការឈ្នះទាំង៤ប្រកួត ហើយក្រុម Reil Phnom Penh បានបន្តឈរនៅលេខ២ដដែល ខណៈពួកគេ បានបន្តយកឈ្នះក្រុម Mambo Phnom Penh ២-០ ដើម្បីមាន១២ពិន្ទុ ជាមួយការឈ្នះទាំង៤លើកដែរនោះ។

ជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon Wanderers បានលត់ក្រុម Khmer United B រហូតដល់ ៩-០ ដើម្បីបន្តឈរនៅលេខរៀងទី៥ មាន៩ពិន្ទុ ឯក្រុមបាសាក់ បានយកឈ្នះក្រុម Sniper ៤-០ ដើម្បីបន្តឈរនៅលេខ៦ មាន៩ពិន្ទុ ជាមួយការឈ្នះ៣ និងចាញ់១ដូចគ្នា។

ចំពោះក្រុម Khmer United U22 បាន Sen Sok Empire ៤-1 ដើម្បីមាន៧ពិន្ទុ ខណៈក្រុម ATK បានឈ្នះក្រុមគ្រួសារកីឡាតាំងគោក ៤-២ មាន៦ពិន្ទុ ហើយក្រុមទន្សោង បានយកឈ្នះក្រុម Anvaya ៨-២ ដើម្បីមាន៤ពិន្ទុ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.