v9
V9BET

ក្រុមម្ចាស់ផ្ទះកម្ពុជា បន្តទទួលភាពជូរចត់ តែគ្រូបង្វឹកថា ពួកគេកំពុងអភិវឌ្ឍខ្លួនទៅមុខ

4 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានបន្តទទួលបានភាពជូរចត់ជាលើកទី២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះមួយនេះ បានចាញ់ក្រុម U23 ជម្រើសជាតិកូរ៉េខាងត្បូង ៦-១ ក្នុងការប្រកួតជម្រុះលើកទី២ ប្រចាំពូល H នៃវគ្គជម្រុះពាន AFC U23 Championship 2020 កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យនោះ ក្រុមកូរ៉េខាងត្បូង មានឱកាសយ៉ាងច្រើន តែពួកគេរកបានតែ២គ្រាប់ទេ នៅក្នុងតង់ទី១ ខណៈតង់ទី២ ពួកគេរកបាន៤គ្រាប់បន្ថែមទៀត ហើយក្នុងនោះ អ៊ុក សុវណ្ណ ក៏បានភ្លាត់ធ្វើឲ្យបានចូលទីខ្លួនឯង១គ្រាប់ផងដែរ។ ចំណែក១គ្រាប់របស់កម្ពុជា រកបានដោយខ្សែប្រយុទ្ធ ណារ៉ុង កក្កដា នៅនាទីទី៦០។

លោក Hag Bum Kim គ្រូបង្វឹកក្រុមកូរ៉េខាងត្បូង ហាក់បានបន្ទោសទៅលើមេឃភ្លៀង ដែលធ្វើឲ្យក្រុមរបស់លោក មិនអាចសម្រេចឱកាសរកបានគ្រាប់បាល់ជាច្រើនទៀត។ លោកបាននិយាយ ក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖

«ដោយសារថ្ងៃនេះមេឃភ្លៀង ធ្វើឲ្យកីឡាកររបស់យើងរអិលច្រើន ប៉ុន្តែយើងនៅតែធ្វើបានល្អ»។

យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ កៅបានសរសើរពីឆន្ទៈប្រកួតរបស់ក្រុមកម្ពុជា ផងដែរ។ លោក Hag Bum Kim បានបន្ថែមថា៖

«ក្រោយពីការប្រកួតទាំង២របស់យើង យើងយល់ថា ការលេងជាមួយក្រុមកម្ពុជា មានការលំបាកជាងលេងជាមួយ Chinese Taipei ព្រោះកម្ពុជា មានឆន្ទៈចង់ឈ្នះខ្លាំងជាង»។

ចំណែកលោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជា នៅតែមើលឃើញពីភាពរីកចម្រើនរបស់កូនក្រុម បើទោះបីជា ក្រុមកម្ពុជា បន្តចាញ់ក្រុមកូរ៉េ ៦-១ បន្ថែមទៅលើការចាញ់ក្រុមអូស្រ្តាលី ៦-០ កាលប្រកួតបើកឆាកក៏ដោយ។ លោកបាននិយាយ៖

«ដូចរាល់ដងអ៊ីចឹង ខ្ញុំអាចនឹងនិយាយដដែលៗ គឺខ្ញុំស្រឡាញ់ និងជឿជាក់ទៅលើកីឡាករកម្ពុជា ពួកគេស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ខ្លួនទៅមុខ។

»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖

«ការយកជ័យជម្នះជូនកម្ពុជា គឺតែងតែជាគោលបំណងសំខាន់របស់យើង ហើយថ្ងៃនេះ ក្រៅពីលទ្ធផល ខ្ញុំឃើញពីភាពរីកចម្រើននៃក្រុម ហើយយើងតែងតែចង់ឃើញស្នាមញញឹមអ្នកគាំទ្ររបស់យើង ដែលបានមកទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋាន»។

ដោយដែលក្រុម Chinese Taipei បានទទួលភាពជូរចត់ខ្លាំងជាងក្រុមកម្ពុជា ទៅទៀត ព្រោះការប្រកួតលើកទី២ កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះដែរ ពួកគេ បានបន្តចាញ់ក្រុម U23 អូស្រ្តាលី ៦-០ បន្ថែមទៅលើការចាញ់ក្រុម U23 កូរ៉េខាងត្បូង ៨-០ កាលប្រកួតបើកឆាក៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.