v9
V9BET

អាល្លឺម៉ង់ ផ្តួល ហូឡង់, ហុងគ្រី ផ្តួលក្រូអាស៊ី ស្របពេលដែលបែលហ្ស៊ិក ក៏បានផ្តួលស៊ើប ក្នុងវគ្គជម្រុះពាន Euro ឆ្នាំ២០២០

5 months ago​ | ដោយ V-Dr

ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Nico Schulz បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះដ៏រំភើបក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិហូឡង់ ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ខណៈដែលក្រុមប្រជុំដោយកីឡាករថ្មីរបស់លោក Joachim Loew បានស្រោចស្រង់ពីការប្រកួតដ៏តានតឹងមួយ កាលពីថ្ងៃអាទិត្យ។

ក្រុមដែលមានការផ្លាស់ប្តូរសមាជិក អាល្លឺម៉ង់ បាននាំមុខយ៉ាងឆាប់រហ័សក្នុងលទ្ធផល ២-០ ក្នុងទីក្រុង Amsterdam តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ Leroy Sane និង Serge Gnabry ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានវាយបកវិញនៅតង់ទី២ តាមរយៈគ្រាប់បាល់ពីសំណាក់កីឡាករ Matthijs De Ligt នៅមុនពេលខ្សែបម្រើស្លាប Memphis Depay រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦៣។

ក្រុមម្ចាស់ជើងឯកពិភពលោក ៤សម័យកាល បានស្ថិតក្រោមសម្ពាធដ៏តានតឹងពីសំណាក់ក្រុមហូឡង់ ដែលស្រេកឃ្លានចង់ឈ្នះ ប៉ុន្តែក្រុមភ្ញៀវដែលបានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្រផ្ទាល់ខ្លួនក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី កាលពីថ្ងៃពុធសប្តាហ៍មុននោះ បានដណ្តើមយកឈ្នះជ័យជម្នះនៅនាទីទី៩០ ដោយគ្រាប់បាល់របស់កីឡាករ Schulz វ័យ ២៥ឆ្នាំ៕

ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯករង World Cup ក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុមជម្រើសជាតិ ខណៈក្រុមជម្រើសជាតិបែលហ្ស៊ិក យកឈ្នះលើក្រុមជម្រើសជាតិស៊ើប ក្នុងលទ្ធផល ២-០ ហើយវាក៏ជាការបង្ហាញខ្លួនជាអន្តរជាតិលើកទី១០០ របស់ខ្សែបម្រើ Eden Hazard ផងដែល ស្របពេលដែលរូបគេបានរកបានគ្រាប់បាល់បើកឆាកអោយក្រុមជម្រើសជាតិបែលហ្ស៊ិកផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.