v9
V9BET

លោក Southgate មិនស្ទាក់ស្ទើរក្នុងការប្រើកីឡាករវ័យក្មេង ពេលប៉ះម៉ុងតេណេហ្គ្រោរាត្រីនេះ

3 months ago​ | ដោយ V-Dr

លោក Gareth Southgate បានប្រកាសថា លោកមិនមានការស្ទាក់ស្ទើរក្នុងការដាក់ឲ្យកីឡាករ Jadon Sancho ឬ Callum Hudson-Odoi ចូលលេងក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ ក្នុងជម្រុះ Euro ឆ្នាំ២០២០ នៅរាត្រីនេះឡើយ។

គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា ការលេងនៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះកររបស់ក្រុមជាកូបដិបក្ខ នឹងជួយឲ្យខ្សែបម្រើស្លាបទាំង២ មានបទពិសោធកាន់តែច្រើននៅលើកឆាកអន្តរជាតិ។ កីឡាករទាំង២ សុទ្ធសឹងបានបង្ហាញខ្លួនក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ៥-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្រ ក្នុងការប្រកួតជម្រុះបើឆាកនៃយុទ្ធនាការ Euro ឆ្នាំ២០២០ របស់ក្រុមអង់គ្លេស ខណៈដែល Hudson-Odoi បានបង្ហាញខ្លួនជាលើកទី១ របស់គេ។

ក្នុងពេលនិយាយក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតនៅរាត្រីនេះ អតីតអ្នកចាត់ការទូទៅរបស់ក្លិប Middlesbrough រូបនេះបានបញ្ជាក់ថា កីឡាករទាំង២គួរតែអាចដោះស្រាយជាមួយនឹងអ្នកគាំទ្ររបស់ម៉ុងតេណេហ្គ្រោបាន។ លោក Southgate វ័យ៤៨ឆ្នាំ បានឲ្យដឹងថា៖

«ខ្ញុំគ្មានការស្ទាក់ស្ទើរឡើយ។ នេះគឺជាផ្នែកមួយនៃការអប់រំរបស់ពួកគេ។ ដើម្បីក្លាយជាក្រុមកំពូលមួយ យើងត្រូវតែស្របខ្លួនក្នុងរាល់បរិស្ថានដែលយើងនឹងចូលរួម»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖

«ការប្រកួតកាលពីថ្ងៃសុក្រ នាកីឡដ្ឋាន Wembley គឺជាបទពិសោធផ្សេងគ្នាមួយ បើធៀបទៅនឹងការប្រកួតក្រៅដីក្នុងការប្រកួតជម្រុះនេះ ដែលតែងតែលំបាក។ របៀបតែមួយដែលពួកគេអាចរៀនបាន គឺការឆ្លងកាត់តាមរយៈបទពិសោធទាំងនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.