v9
V9BET

ខ្សែការពារ ៤រូប មានម្នាក់នឹងចូលមកជំនួស Raphael Varane នៅ Real Madrid

3 months ago​ | ដោយ V-Dr

ភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់ខ្សែការពារកណ្តាល Raphael Varane ជាមួយក្លិប Real Madrid បានធ្វើឱ្យក្រុមយក្សអេស្ប៉ាញចាប់ផ្តើមពិចារណាសម្លឹងមើលកីឡាករដ៏មានទេពកោសល្យដើម្បីយកមកជំនួសរូបគេ។ គ្រូបង្វឹក Zinidine Zidane ធ្លាប់ដឹកនាំក្រុមឈុតធំ Real Madrid ជាង ២ឆ្នាំហើយ មិនធ្លាប់ជួបភាពកំសោយនិងមានចន្លោះប្រហោងរបូតគ្រាប់បាល់បញ្ចូលទីច្រើននៅតំបន់ការពារនោះទេ។

យោងគេហទំព័រ ASមានកីឡាករលេចធ្លោ៤រូបដែលក្លឹបត្រៀមទាក់ទងដើម្បីចម្រាញ់យកម្នាក់មកជំនួសតំណែងរបស់កីឡាករអន្តរជាតិបារាំងវ័យ២៦ឆ្នាំរូបនេះ គឺមានដូចជាៈ

១. Matthijs de Ligt

កីឡាករក្រុម Ajax បានធ្វើអោយមានការចាប់អារម្មណ៍មិនត្រឹមតែ Real Madrid នោះទេ ប៉ុន្តែមានក្លឹបធំៗ ផ្សេងទៀតដូចជា Barcelona, Bayern Munich និង Juventus ក៏មានការប្រកួតប្រជែងចង់បានរូបគេផងដែរ ។

២. Mario Hermoso

ខ្សែការពារវ័យ​ ២៣ឆ្នាំរូបនេះធ្លាប់ ឆ្លងកាត់សាលាហ្វឹកហាត់នៅក្រុម Real Madrid មុនពេលត្រូវបានក្លឹប Espanyol នាំយករូបគេទៅរួមក្រុម។អ្វីដែលជាកត្តាសំខាន់និងអត្ថប្រយោជន៍ចម្បងរបស់គេគឺតម្លៃខ្លួនសម្រាប់ Hermoso មានប្រមាណតែ ៧,៥លានអឺរ៉ូប៉ុណ្ណោះ។

៣. Kalidou Koulibaly

យោងកាសែត Corriere dello Sport បានឱ្យដឹងថាកីឡាករ Kalidou Koulibaly បចុប្បន្នជាកីឡាករកំពុងលេងអោយក្លឹប Napoli នៅក្របខ័ណ្ឌ Serie A គឺជាខ្សែការពារមួយរូបទៀតដែល Real Madrid បានបង្ហាញការចាប់អារម្មណ៍ផងដែរ។

៤. Milan Skriniar

ខ្សែការពារឆ្នើមសញ្ជាតិស្លូវ៉ាគីវ័យ ២៤ឆ្នាំរូបនេះក៏ជាបេក្ខភាពកីឡាករកំពុងបង្ហាញទម្រង់លេងលេចធ្លោនៅលីកកំពូលអ៊ីតាលីផងដែរ។ សមត្ថភាពនិងបច្ចេកទេសការពាររបស់ Skriniar គឺជាកីឡាករដែលក្លឹបអធិរាជសមិនគួរមើលរំលងនោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.