v9
V9BET

Raphael Varane បដិសេធនិយាយពីអនាគតនៅក្រុម Real Madrid

3 months ago​ | ដោយ V-Dr

ខ្សែការពារកណ្តាល Raphael Varane របស់ក្លិប Real Madrid បានប្រាប់សារព័ត៌មាន Le Parisien អោយដឹងថាៈ

ខ្ញុំមិនចង់និយាយអំពីអនាគតនៅពេលនេះទេ។ សម្រាប់ប្រាំបួនខែគឺមិនមែនជាពេលវេលាយូរទេ វាហាក់ដូចជាកាលពីម្សិលមិញ។ ខ្ញុំពេញចិត្តក្នុងការស្តាប់គាត់ក្នុងនាមជាគ្រូបង្វឹកម្នាក់។ គាត់មានសារៈសំខាន់ណាស់ចំពោះខ្ញុំ។

Varane បានជួបជុំជាមួយគ្រូបង្វឹក Zidane ក្រោយក្លឹបបញ្ចប់តួនាទីលោក Santiago Solari។ រីឯលោក Zinidine Zidane ក្រោយចាកចេញពីរាជធានីអេស្ប៉ាញបន្ទាប់ពីដឹកនាំក្លឹបម៉ាឌ្រីដឱ្យឈ្នះពានរង្វាន់ Champions League ៣ ដងជាប់ៗគ្នាមុនពេលត្រូវបានតែងតាំងឡើងវិញកាលពីដើមខែមីនានេះ។

យោងប្រភព FoxSport ដកស្រង់បានឱ្យដឹងថា Varane កំពុងពិចារណាក្នុងការបន្តកិច្ចសន្យាថ្មី យ៉ាងណាដែលរឿងនេះស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ កីឡាករអន្តរជាតិបារាំងបានជួយ Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions Leagues ៤លើក និងពានរង្វាន់ LaLiga ចំនួនពីរដងក្រោយការផ្ទេរពី Lens មកនៅឆ្នាំ២០១១ និងបានជួយបារាំងលើកពាន World Cup កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្សី។ Verane មានវ័យ ២៥ឆ្នាំរូបនេះ ក៏កំពុងត្រៀមខ្លួនសម្រាប់ជួយក្រុមជម្រើសជាតិបារាំងក្នុងយុទ្ធនាការជម្រុះដើម្បីកក់កៅអីពានរង្វាន់ Euro ២០២០ ជាមួយក្រុមម៉ុលដូវ៉ានិងអ៊ីស្លង់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.