v9
V9BET

Neymar និងផ្ទេរទៅ Real Madrid ប្រសិនក្រុមអាចទិញតារាឆ្នើមម្នាក់ពី Chelsea ព្រមគ្នា

1 month ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ PSG កីឡាករ Neymar គឺជាគោលដៅចង់បានរបស់ក្លឹប Real Madrid ដើម្បីមករួមក្រុមគិតចាប់តាំងពីផ្លាស់ការផ្លាស់ចេញពីកីឡាដ្ឋាន Camp Nou របស់ក្រុម Barcelona កាលពីជិត ២ឆ្នាំមុន។ស្របពេលថ្មីៗនេះសាមីខ្លួនក៏បានបង្ហាញពីគោលបំណងផ្លាស់ មកកាន់ទឹកដី Bernabeu ប្រទេសអេស្បាញសារជាថ្មីជាមួយនឹងលក្ខណ្ឌថ្មីមួយនោះគឺ Neymar ចង់បាននិងស្នើសុំអោយក្រុម Real Madridចុះហត្ថលេខានាំយកខ្សែបម្រើនាំលេងរបស់ Chelsea កីឡាករ Eden Hazard មករួមក្រុមជាមួយរូបគេផងដែរ។

យោងការលើកឡើងរបស់អ្នកជំនាញផ្ទេរកីឡាករលោក Duncan Castlesបានប្រាប់អោយដឹងថាៈ គោលបំណងរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ គឺកាត់បន្ថយសម្ពាធ និងជៀសវាងការចំណាយប្រាក់ច្រើនក្នុងការផ្ទេរព្រមជាមួយប្រាក់ពលកម្មដ៏ច្រើននោះទេ។ លោកCastles បន្តថាៈ អ្វីដែលខ្ញុំកំពុងគិតគឺ Neymar ពិតជាពេញចិត្តនឹងការផ្ទេរទៅក្លឹប Real Madrid ក៏ដូចជា Hazard ផងដែរ ហើយមូលហេតុចម្បងគឺកីឡាករពូកែញ៉ាក់បាល់រូបនេះ មិនចង់ក្លាយកីឡាករដែលមានឈ្មោះថ្លៃបំផុតក្នុងការផ្ទេរមកកាន់ទីក្រុងម៉ាឌ្រីដនារដូវក្តៅនេះ។ មួយវិញទៀត Neymarក៏ចង់បង្ហាញសម្ថភាពមួយចំនួនដើម្បីជួយក្លឹបអោយខុសប្លែកពីអ្វីដែល អតីតកីឡាករ Cristiano Ronaldo ធ្លាប់បានធ្វើ។ ហេតុផលមួយទៀតគឺ Neymar បារម្មណ៏ពីបញ្ហាប្រឈមគឺរបួស និងទម្រង់លេងប្រសិនជាមិនបានល្អអាច នឹងធ្វើអោយប៉ះពាល់ដល់អារម្មណ៏ប្រិយមិត្តគាំទ្រ និងក្លឹបនោះទើបជារឿងសំខាន់។

យ៉ាងណាមិញមជ្ឍដ្ឋានបាល់ទាត់ជឿជាក់ថាក្រុម Real Madrid និងបើកទូលាយហិរញ្ញាវត្តុដាក់អោយ PSG និងក្រុម Chelsea ពិចារណាដូចដែលក្លឹបធ្លាប់សន្យាជាមួយអ្នកចាត់ការ Zinidine Zidane សម្រាប់នាំយកតារាឆ្នើមទាំងពីរនេះនាពេលខាងមុខ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.