v9
V9BET

Kane៖ ការប្រជែងក្នុងកម្រិតក្លិប នឹងមិនធ្វើឲ្យក្រុមអង់គ្លេសបែកបាក់សាមគ្គីឡើយ

1 month ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Harry Kane ដែលជាប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា ក្រុមតោកំណាចទាំង៣របស់គេ ពិតជាមានសាមគ្គីភាព ដោយមិនត្រូវបានធ្វើឲ្យបែកបាក់ដោយសារតែការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League និងការប្រកួតក្នុងក្របខ័ណ្ឌ Champions League នាពេលខាងមុខនេះឡើយ។

ក្លិបអង់គ្លេសចំនួន៤ បានឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ជាលើកទី១ ក្នុងរយៈពេល ១ទសវត្សរ៍ ខណៈដែលខ្សែប្រយុទ្ធ Kane របស់ក្លិប Tottenham នឹងត្រូវប៉ះជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិជាច្រើន ដែលលេងឲ្យក្រុម Manchester City ចំនួន ៣លើក ក្នុងការប្រកួតជើងទី២ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ និងការប្រកួត ១លើកទៀតក្នុងក្របខ័ណ្ឌ Premier League នៅខែក្រោយនេះ។

Man City និងក្រុម Liverpool កំពុងតែប្រជែងដណ្តើមពានគ្នា ស្របពេលដែលក្រុម Spurs ត្រូវប្រឈមមុខនឹងការប្រជែងពីក្រុម Manchester United, Arsenal និង Chelsea សម្រាប់ចំណាត់ថ្នាក់កំពូលទាំង៤។ Kane បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «

ខ្ញុំគិតថា រឿងដ៏អស្ចារ្យបំផុតអំពីក្រុមនេះ ក្នុងក្រុមអង់គ្លេសមួយនេះ គឺថាយើងមានការរីករាយ និងការកំបែ្លង ប៉ុន្តែ នៅពេលដែលស្ថិតនៅទីនេះ យើងជាក្រុមអង់គ្លេស១០០%»។

នៅមុនពេលអង់គ្លេស ត្រូវជួបក្រុមសាធារណរដ្ឋឆែក ក្នុងជម្រុះ Euro ឆ្នាំ២០២០ Kane បានបន្ថែមទៀតថា៖

«យើងធ្វើឲ្យក្លាយជាក្រុមតែមួយ សូម្បីតែកីឡាករមកពីក្រុម Liverpool និង Man City ក៏ដោយ។ នៅពេលដែលយើងស្ថិតនៅទីនេះ យើងជាក្រុមអង់គ្លេស១០០%» ហើយនៅពេលដែលយើងវិលត្រឡប់ទៅវិញ ខ្ញុំប្រាកដចិត្តថា នឹងមានការផ្ញើរសារក្នុងក្រុមជាច្រើន»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.