v9
V9BET

ខ្លាចាស់ ឡុង សុភី ត្រូវសងសឹកជើងខ្លាំងរបស់ថៃ Phoung Siri នៅថ្ងៃសៅរ៍

1 month ago​ | ដោយ V-Dr

កីឡាករចាស់វស្សាជំនាញប្រើក្បាច់ជង្គង់របស់កម្ពុជា ឡុង សុភី នឹងត្រូវធ្វើការប្រកួតសងសឹកជាមួយជើងខ្លាំងរបស់ថៃ Phuong Siri ក្នុងទម្ងន់ ៦៩គីឡូក្រាម នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ ដើម្បីលុបលាងការបរាជ័យទាំងមិនអស់ចិត្ត កាលពីអតីតកាល។

សិស្សគណក្លិបសាលវ័ន្តកីឡាករ ឡុង សុភី ធ្លាប់បានចាញ់កីឡាករថៃ Phuonង Siri ម្តងហើយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើទឹកដីកម្ពុជា កន្លងមក ប៉ុន្តែការសម្រេចឲ្យចាញ់ពិន្ទុកាលនោះ បានធ្វើឲ្យម្ចាស់ខ្សែក្រវាត់៨ស្ថាប័ន ឡុង សុភី មានការមិនសប្បាយចិត្តនោះទេ។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបគ្នាជាថ្មីនេះ គេនៅមិនទាន់ដឹងថា ឡុង សុភី អាចនឹងសងសឹកបានសម្រេចឬក៏យ៉ាងណានោះទេ ព្រោះ Phuong Siri នៅពេលនេះ មានសមត្ថភាពកាន់តែល្បី និងកាត់តែល្បីឈ្មោះ បន្ទាប់ពីរូបគេ ដណ្តើមបានខ្សែក្រវាត់ចំនួន៣ យកមកគ្រប់គ្រង និងទទួលបានអាវមាស ប្រចាំសង្វៀនប៉ុស្តិ៍លេខ៧របស់ថៃនោះ។

ទាក់ទងនឹងការប្រកួតនេះ លោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃ មកប្រកួតនៅសង្វៀន SEATV បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «សមត្ថភាពរបស់ Phuong Siri និង ឡុង សុភី គឺការជួបគ្នាស លើកនេះ លំបាកយកឈ្នះគ្នាណាស់ ប៉ុន្តែវាស៊ីសងពេលប្រកួតជាក់ស្តែង ព្រោះសមត្ថភាពបច្ចេកទេសរបស់អ្នកទាំង២នេះ មានម៉្យាងម្នាក់ តែបញ្ហាកម្លាំង ទើបអាចកំណត់បាននៅពេលប្រកួតជាក់ស្តែង»។

បើតាមគណៈកម្មការផ្គូផ្គងឲ្យដឹងថា Phuong Siri មានកម្ពស់១,៦៧ម៉ែត្រ ធ្លាប់ប្រកួតបាន៧៥ ឈ្នះ៦៣ និងចាញ់១២ដង ចំណែក ឡុង សុភី មានកម្ពស់១,៧២ម៉ែត្រ ធ្លាប់ប្រកួត១៥៩ដង ឈ្នះ១២១ ចាញ់២៨ និងស្មើ១០ដង។ Phuong Siri មានកណ្តាប់ដៃ និងទាត់ចេញបានល្អ ខណៈ ឡុង សុភី មានជំនាញខាងប្រើជង្គង់ ប៉ុន្តែបើសិនជាការប្រកួតនេះអូសបន្លាយដល់ប្រាប់ទឹក គឺ ឡុង សុភី អាចមានបញ្ហាផ្នែកធ្លាក់កម្លាំង ព្រោះវ័យរបស់ សុភី រាងចាស់ដែរហើយ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.