v9
V9BET

ក្រុមជនពិការកម្ពុជា ចេញទៅប្រកួតដកស្រង់បច្ចេកទេស នៅប្រទេសជប៉ុន

1 month ago​ | ដោយ V-Dr

ក្រុមអត្តពលិកជនពិការ ព្រមទាំងគ្រូបង្វឹក និងប្រធានប្រតិភូ សរុប១៣ បានចាកចេញពីមាតុប្រទេស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដើម្បីទៅចូលរួមការដកស្រង់បច្ចេកទេស នៅក្នុងព្រឹត្តិការណ៍ EKIDEN Sport នៅប្រទេសជប៉ុន។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ បានចាត់ទុកការចេញទៅប្រកួត ជាពេលវេលាដ៏ល្អ សម្រាប់អត្តពលិកជនពិការ ក្នុងការទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗបន្ថែមទៀត បើទោះបីជាការប្រកួតនេះ មានតែកម្ពុជា និងជប៉ុន ក៏ដោយ។

លោក បាននិយាយថា៖

«ការប្រកួត EKIDEN Sport នេះរៀបចំឡើងដោយប្រទេសជប៉ុន ដោយជប៉ុន បានជ្រើសរើសប្រទេសជាមិត្តភ័ក្តិ នៅក្នុងតំបន់អាស៊ីនេះ ឲ្យចូលរួមប្រកួតជាមួយជប៉ុន ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះ បានមកកម្ពុជា ដែលកម្ពុជាមានភព្វសំណាងបានចូលរួម ក្នុងការប្រកួត ដើម្បីបង្កើតភាពមិត្តភាព សាមគ្គីភាព និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា យើងបានផង»។

លោកបានបន្ថែមថា៖

«ជាងនេះទៅទៀតព្រឹត្តិការណ៍នេះ ជាពេលវេលាដ៏ល្អសម្រាប់ក្រុមអត្តពលិករបស់យើង បានប្រកួតដកស្រង់បច្ចេកទេស ព្រោះ EKIDEN Sport នេះមានការប្រកួតកីឡាខុសៗគ្នា គឺមានពិការកាយសម្បទា ពិការចលករខួរក្បាល ពិការភ្នែក រួមទាំងបងប្អូនជាកីឡាកររត់មកពីខាងអូឡាំពិក ដូច្នេះព្រឹត្តិការណ៍នេះ ជាការចូលរួមសាមគ្គីគ្នា រវាងប្អូនល្អជើង និងបងប្អូនដែលមានពិការភាព»។

លោក យី វាសនា បានបញ្ជាក់ថា៖

«ប៉ុន្តែ នៅក្នុងការប្រកួត គេរៀបចំកម្រិតពិការភាពទៅតាមកម្រិតខុសៗគ្នា ដូច្នេះយើងនឹងត្រៀមលក្ខណៈមើល ថាតើ ក្រុមអត្តពលិកជនពិការរបស់កម្ពុជាយើង មានសម្ទុះយ៉ាងណា នៅពេលប្រកួតជាមួយអត្តពលិករបស់ជប៉ុន លើកនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.