v9
V9BET

ក្រុមកម្ពុជា និង Chinese Taipei អាចមានវាសនាដូចគ្នា ពេលប្រកួតបើកឆាកពាន AFC U23 នៅថ្ងៃនេះ

1 month ago​ | ដោយ V-Dr

ក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិបអាយុក្រោម ២៣ឆ្នាំរបស់ Chinese Taipei ត្រូវបានគេមើលឃើញថា អាចនឹងមានវាសនាដូចគ្នា គឺជួបភាពជូរចត់ដូចគ្នា សម្រាប់ការប្រកួតជម្រុះបើកឆាកប្រចាំពូលFនៃពានរង្វាន់ AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិនៅល្ងាច និងយប់ថ្ងៃសុក្រនេះ។

ការព្យាករណ៍ពីជោគវាសនារបស់ក្រុមទាំង២នេះ ក៏ព្រោះថៃ នៅក្នុងការប្រកួតបើកឆាកនេះ ក្រុម Chinese Taipei ត្រូវប្រឈមជាមួយក្រុម U23 ជម្រើសជាតិកូរ៉េខាងត្បូង នៅល្ងាចម៉ោង៥ ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ក៏ត្រូវប្រឈមជាមួយក្រុមខ្លាំងរបស់ U23 អូស្រ្តាលីដូចគ្នា។

នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតនេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា មានបង្ហាញពីភាពរីកចម្រើន របស់កូនក្រុម ចំណែកលោក Can Hun Von គ្រូបង្វឹកU23 Chinese Taipei បានប្រាប់ថា លោកបាននាំយកកីឡាករភាគច្រើនជានិស្សិតប្រចាំសាកលវិទ្យាល័យ មកចូលរួមការប្រកួតនេះ ដោយសារអ្នកទាំងនេះ ធ្លាប់ស្ថិតក្រោមការបង្វឹករបស់លោក នៅក្នុងក្រុម U19 ជម្រើសជាតិ។

យ៉ាងណាក៏ដោយគ្រូបង្វឹកទាំង២រូបនេះ ហាក់មិនបានបង្ហាញពីមហិច្ឆតា ក្នុងការប្រជែងរកឱកាសឡើងទៅវគ្គបន្តនោះទេ គឺបានត្រឹមចាត់ទុកការប្រកួតនេះ ជាឱកាសដ៏ល្អ សម្រាប់ក្រុមកីឡាកររបស់លោក ក្នុងការទទួលបានបទពិសោធបន្ថែមទៀត ពីការប្រកួតជាមួយក្រុមខ្លាំងដូចជាអូស្រ្តាលី និងកូរ៉េខាងត្បូង។

ផ្ទុយពីនេះលោក Graham Arnold គ្រូបង្គោលក្រុម U23 ជម្រើសជាតិអូស្ត្រាលី បានប្រាប់ថា៖

«មុនឈានជើងមកដល់កម្ពុជា ដើម្បីត្រៀមការប្រកួតវគ្គជម្រុះ AFC U23 នេះ ខ្ញុំបាននាំកូនក្រុមរបស់ខ្ញុំទៅបោះជំរំហ្វឹកហាត់មួយសប្ដាហ៍នៅម៉ាឡេស៊ី ដើម្បីបន្សុំា នឹងអាកាសធាតុ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើបានល្អ នៅក្នុងការប្រកួតនេះ»។

ស្រដៀងគ្នានេះ លោក Kim-Hak Bum គ្រូបង្វឹកក្រុមU23កូរ៉េ ខាងត្បូង បាននិយាយថា៖

«ក្រុមរបស់យើង បានត្រៀមខ្លួនរួចរាល់អស់ហើយ ហើយយើងក៏គ្មានការបារម្ភអ្វីនោះឡើយ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.