v9
V9BET

ខ្ញីចាស់នៅតែហិរ! Iker Casillas បន្តកិច្ចសន្យាថ្មីជាមួយ Porto ២ឆ្នាំទៀត

1 month ago​ | ដោយ V-Dr

Iker Casillas បានប្រកាសនៅលើកម្មវិធី El Dia Despues របស់ព័រទុយហ្គាល់ថា គាត់នឹងបន្តកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Porto រយៈពេលពីរឆ្នាំទៀត មានន័យថា វានឹងធ្វើអោយរូបគេបន្តលេងនៅក្លឹបលីកកំពូលព័រទុយហ្គាល់ដល់អាយុ ៤០ឆ្នាំស្របពេលក្លឹបបានបញ្ជាក់ជាផ្លូវការណ៏ពីការបន្តកុងត្រារបស់អតីតអ្នកចាំទីក្លិប Real Madrid នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ផងដែរ។

អតីតកីឡាករអន្តរជាតិអេស្បាញនិងជាអ្នកចាំទីដៃស្អិតរូបនេះ បាននិយាយថា:

ក្រោយពីមានការទទូច របស់ប្រធានក្លឹបខ្ញុំបានសម្រេចចិត្តបន្តកិច្ចសន្យាលេងអោយក្រុម ២ឆ្នាំទៀត និងត្រៀមចូលនិវត្តន៏ជាមួយក្លឹបផងដែរ។

Casillas បានចំណាយពេលរដូវកាលទីបួនរបស់ខ្លួនហើយមកដល់ពេលនេះ ក្រោយចាកចេញពីក្រុមអធិរាជស Real Madrid និងត្រៀមដឹកនាំក្រុមជួប Liverpool ក្នុងក្របខ័ណ្ឌ Champions Leagueវគ្គ១/៤ផ្តាច់ព្រ័ត្រនៅខែក្រោយបន្ទាប់ពីផ្តួលក្រុមជើងខ្លាំងអ៊ីតាលីRoma។

លក្ខខណ្ឌនិងកិច្ចសន្យាថ្មីរបស់ Casillas មានសុពលភាពរហូតដល់ឆ្នាំ ២០២១ ស្របពេលរដូវកាលនេះរូបគេអាចសង្គ្រោះបាល់មិនអោយចូលទីបានរហូត ២៥គ្រាប់ក្នុង ៣៧ប្រកួត។ ប្រធានក្លឹប Porto លោក Jorge Nuno Pinto da Costa បានអោយដឹងថាៈ

Iker Casillas គឺជាកីឡាករ បានបង្កើតតួលេខលំដាប់ពិភពលោកក្នុងវិស័យកីឡាបាល់ទាត់ហើយក៏ជាកីឡាករប្រវត្តិសាស្រ្តរបស់ ក្លឹប Porto ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport-English



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.