v9
V9BET

Pogba៖ Real Madrid ជាក្តីស្រម៉ៃ ប៉ុន្តែខ្ញុំរីករាយនឹងបន្តលេងនៅ Man.United

3 months ago​ | ដោយ V-Dr

ខ្សែបម្រើឆ្នើមក្រុមបិសាចក្រហម Man.United កីឡាករ Paul Pogba បាននិយាយថា Real Madrid គឺជាក្លឹបក្នុងសុបិនសម្រាប់កីឡាករគ្រប់រូបពិសេសគឺរូបគេផ្ទាល់តែម្តង ព្រមទាំងកីឡាករជំនាន់ថ្មីគ្រប់ៗរូបប្រាថ្នាទៅលេង។ ទោះបង្ហាញចំណាប់អារម្មណ៏ក្លឹបយក្សអេស្បាញក្តី ប៉ុន្តែខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះបានធ្វើការស្ងើចសរសើរអ្នកចាត់ការបណ្តោះអាសន្នលោក Ole Gunnar Solskjaer ថាជាគ្រូបង្វឹកមានការលើកទឹកចិត្តដល់រូបគេជានិច្ច។

នៅក្នុងកិច្ចសម្ភាសន៏ក្នុងសន្និសិទសារពត៌មាននាប្រទេសបារាំង Pogba បានបន្តថាៈ

ជាក្លឹបធំបំផុតមួយនៅក្នុងពិភពលោក។ ប៉ុន្តែនៅពេលនេះ ខ្ញុំពិតជារីករាយនៅទីក្រុង Manchester​ ជាមួយនឹងគ្រូបង្វឹកថ្មីម្នាក់នាពេលនេះ។

Pogba បានជាប់ឈ្មោះសម្រាប់ក្រុមជម្រើសជាតិបារាំងនៅក្នុងការប្រកួតជម្រុះ Euro ២០២០ ទល់នឹងម៉ុលដូវ៉ានៅថ្ងៃសុក្រ និងអ៊ីស្លង់នៅថ្ងៃចន្ទសប្តាហ៏ក្រោយ។

អតីតខ្សែបម្រើ Juventus រូបនេះបានបំពេញកាតព្វកិច្ចការប្រកួតអន្ដរជាតិល្អបំផុតគឺបានជួយក្រុមមាន់គកបារាំង ឈ្នះជើងឯកពិភពលោកនៅឆ្នាំ២០១៨ កន្លងមក និងធ្លាប់ជួយ Man.United លើកពាន Europa League កំលុងពេលលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Jose Mourinho។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.