v9
V9BET

កីឡាករ ៥រូបអាចចាកចេញពី Real Madrid ក្រោយការវិលត្រលប់របស់ Zinedine Zidane

1 month ago​ | ដោយ V-Dr

ជាមួយនឹងការវិលត្រលប់មកកាន់កីឡាដ្ឋាន Santiago Bernabeu របស់គ្រូបង្វឹក Zinedine Zidane ដោយផ្តោតលើការតាំងចិត្ត និងបានបេជ្ញាថា នឹងធ្វើការផ្លាស់ប្តូរទម្រង់លេង ក៏ដូចជាពង្រឹងយុទ្ធសាស្រ្តរបស់កីឡាករឡើងវិញផងដែរ។ ដូច្នេះកីឡាករមួយចំនួនដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះ និងកីឡាករមួយចំនួនទៀតមិនធ្លាប់បានបង្ហាញទម្រង់លេងទៀតទាត់ និងបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបផ្សេងនោះ អាចនឹងត្រូវត្រៀមរៀបបង្វេចចាកចេញ។

FOX Sports Asia សូមជ្រើសយកកីឡាករ ៥នាក់ដែលអាចចាកចេញពីក្លឹបបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកឆ្នើមរូបនេះ៖

៥. Thibaut Courtois

អ្នកចាំទីក្រុមជម្រើសជាតិបែលហ្សិករូបនេះបានផ្ទេរទៅលេងនៅក្រុម Real Madrid ដើម្បីជួបជុំក្រុមគ្រួសារកាលពីរដូវក្តៅឆ្នាំមុនជាមួយក្តីសង្ឃឹម និងទទួលបានជោគជ័យ។ ប៉ុន្តែទោះបីជាចាប់ផ្តើមក្នុងនាមជាអ្នកចាំទីដៃទី១ បានជួបការលំបាកស្របពេលការវិលត្រលប់របស់ Zinidine Zidane នាំអោយគ្រូបង្វឹករូបនេះ បានសម្រេចចិត្តដាក់កីឡាករ Keylor Navas ជំនួសតំណែងអតីតកីឡាករក្រុមតោខៀវក្នុងការប្រកួតដំបូងរបស់គាត់។ ជាលទ្ធផលការធ្វើបាន Clean Sheet ក្នុងជំនួបជាមួយក្រុម Celta Vigo បានធ្វើអោយទំនុកចិត្តរបស់ Zidane វិលត្រលប់មកវិញដែលនោះជាមូលហេតុ Courtois អាចនឹងត្រៀមសម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្រុមនៅរដូវក្តៅនេះហើយ។

៤. Luka Modric

Modric ជាខ្សែបម្រើដ៏មានតម្លៃម្នាក់របស់ Zizou(រហស្សនាមលោក Zidane) ក្នុងអំឡុងពេលជិតបីឆ្នាំដែលរូបលោកដឹកនាំ។ ធ្លាប់ប្រាប់ក្នុងបទសម្ភាសន៏កាលពីពេលថ្មីៗនេះ Modric បានប្រាប់អោយដឹងថា រូបគេមានឪកាសនិងមានឈ្មោះបោះសម្លេងនៅពេលនេះគឺដោយសារតែការបង្ហាត់បង្ហាញតម្រង់ទិសរបស់គ្រូបង្វឹក Zidane រូបនេះ។ ដូច្នេះអនាគតរបស់គេ ក៏អាស្រ័យលើការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ។ រំលឹកក្រោយពីអវត្តមាន Zidane ក្លឹប Inter Milan បានចិញ្ចឹមចិត្តចង់ចុះហត្ថលេខានាំយកម្ចាស់ជ័យលាភីបាល់មាសរូបនេះទៅរួមក្រុមផងដែរ ប៉ុន្តែត្រូវសាមីខ្លួន បានបដិសេធ និងបន្តលេងអោយក្រុមរហូតដល់ពេលបច្ចុប្បន្ននេះ។ ដូច្នេះអ្វីដែលសំខាន់ ពេលនេះគឺគាត់ Modric នឹងនៅតែជាកីឡាករក្នុងការប្រើប្រាស់របស់គ្រូបង្វឹករូបនេះ រឺយ៉ាងណានោះវាជាហេតុផលដែលធ្វើអោយគាត់អាចដើរចេញ។

៣. Jamez Rodriguez

កិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំ James Rodriguez ជាមួយនឹងក្រុម Bavarians បានបញ្ចប់នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធ-ស្លាបអន្តរជាតិកូឡុំប៊ីរូបនេះមិនជាប់ជម្រើស ១១នាក់ដំបូងទៀងទាត់នៅរដូវកាលទី២ សម្រាប់អ្នកចាត់ការទូទៅ Niko Kovac មានន័យថាកិច្ចព្រមព្រៀងផ្ទេរមកលេជាអចិន្ត្រៃយ៍ជាមួយក្លឹប Bayern ទំនងជាមិនអាចកើតមានឡើងឡើងទេដូច្នេះ James សម្លឹងរកឪកាស និងចាកចេញពីទឹកដី Bernabeu ដើម្បីស្វែងរកក្លឹបថ្មីដែលទៀងទាត់ ព្រោះតែរូបគេមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់អ្នកចាត់ការទូទៅ Zinidine Zidane នោះឡើយ។

៤. Mateo Kovacic

Kovacic បានបង្ហាញទម្រង់លេងល្អបំផុតកំលុងពេលនៅ Inter Milan កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែក្រោយពីផ្លាស់មក Real Madrid រូបគេមិនជាប់ជម្រើសដំបូងនោះឡើយ។
ទីបំផុតគ្រូបង្វឹក Chelsea លោក Maurizio Sarri បានខ្ចីជើង Kovacic កាលពីដើមរដូវកាលនាំយករូបគេមកលេងនៅក្របខណ្ឌ Premier League។ ប៉ុន្តែទោះបីជាចំណាយពេលច្រើននៅកីឡាដ្ឋាន Stamford Bridge ខ្សែបម្រើរូបនេះហាក់មិនទាន់ទទួលបានចំនុចលេចធ្លោនៅឡើយទេ ដូច្នេះក្រុម Chelsea នៅមិនទាន់បានបង្ហាញតម្រុយថានwងចង់បន្តកិច្ចសន្យាខ្ចីបន្តនៅឡើយដែរ។ យ៉ាងណាមិញក្រុម Real Madrid ក៏ត្រៀមបញ្ចេញ Kovacic ទៅក្លឹបណាដែលអោយតម្លៃសមរម្យសម្រាប់រូបគេនៅរដូវកាលថ្មីខាងមុខនេះ។

៥. Gareth Bale

បន្ទាប់ពីបានសំរេចចិត្តស្នាក់នៅ Real Madrid បន្ទាប់ពីការចាកចេញរបស់ Zidane កាលពីរដូវកាលមុន ប៉ុន្តែការចាប់ផ្តើមរដូវកាលថ្មីនេះកីឡាករ Gareth Bale មិនសូវបានបង្ហាញទម្រង់លេងអោយបានជាប់លាប់ដោយសារតែបញ្ហារបួស និងមានទំនាក់ទំនងមិនបានល្អ ជាមួយមិត្តរួមក្រុមព្រមទាំងអ្នកគាំទ្រ។ យ៉ាងណាមិញការវិលត្រលប់របស់អតីតគ្រូបង្វឹក Zidane អាចជាមូលហេតុធ្វើអោយអនាគតរបស់ខ្សែប្រយុទ្ធស្លាបអន្តរជាតិវេលស៏រូបនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះទេ។

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.