v9
V9BET

PSG ត្រៀមផ្តល់សំណើរ ៨០លានយូរ៉ូដល់ Real Madrid ដើម្បីនាំយក Toni Kroos

3 months ago​ | ដោយ V-Dr

ការធ្លាក់ចេញពីក្របខណ្ឌ UEFA Champiion League របស់ក្លឹប PSG ក្រោមថ្វីជើង Manchester United ក្នុងវគ្គ 16ក្រុម ពេលដែលក្រុម Manchester United បានវាយបកមកឈ្នះនៅជើងទី២ វិញក្នុងលទ្ធផល ៣:១ នៅកីឡាដ្ឋាន Parc des Princes ក្រោយបរាជ័យជើងទីមួយក្នុងលទ្ធផល ២-០ នាកីឡាដ្ឋាន Old Trafford ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ដូច្នេះមូលហេតុនេះបានបណ្តាលពួកគេប្រឡូកចូលទីផ្សារទិញដូរកីឡាករ ខណៈដែលក្រុមម្ចាស់ជើងឯក Ligue១ និងជាក្រុមកំពុងនាំមុខតារាងលីកកំពូលបារាំងនាពេលបច្ចុប្បន្ន បានផ្តោតអារម្មណ៏ទៅលើខ្សែបម្រើ Toni Kroos របស់ក្លិប Real Madrid។

យោងការចុះផ្សាយរបស់ France Football បានអោយដឹងថាៈ កីឡាករអន្តរជាតិអាឡឺម៉ង់ Toni Kroos គឺជាគោលដៅអាទិភាព ខណៈដែល PSG បានត្រៀមរួចជាស្រេចនៅទឹកប្រាក់ ៨០ លានអ៊ឺរ៉ូសម្រាប់តម្លៃខ្លួនរបស់គេ បូករួមជាមួយផលប្រយោជន៏បន្ថែម ៥០ភាគរយផ្សេងទៀតលើប្រាក់ពលកម្មរបស់គេជាមួយក្លឹបនាពេលបច្ចុប្បន្ន និងសង្ឃឹមថានឹងអាចគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលគ្រូបង្វឹក Zinedine Zidane និង Real Madrid ឈានទៅដល់កិច្ចព្រមព្រៀងលើការចង់បាននេះ។ ប៉ុន្តែយ៉ាងណាមិញក្រោយការវិលត្រលប់មកដល់របស់លោក Zidane អតីតកីឡាករក្រុម Bayern Munich រូបនេះមិនស្ថិតក្នុងគម្រោងលក់ចេញរបស់អ្នកចាត់ការសញ្ជាតិបារាំងរូបនេះនោះទេ ហើយនេះគឺជាបញ្ហាត្រូវចោតឡើង។

ទោះជាត្រៀមប្រឈមនិងបញ្ហាបែបនេះក្តី PSG មានទិសដៅច្បាស់លាស់និងយល់ថា Kross ជាបេក្ខភាពដ៏សក្តិសមដើម្បីជំនួស កីឡាករ Adrien Rabiot ជាមួយនឹងសមត្ថភាពដែលរំពឺងថានិងជួយឱ្យពួកគេឈានជើងចូលទៅប្រឡូកក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.