v9
V9BET

គ្រូបង្វឹក ៣រូប Man.United អាចផ្តល់ការតែងតាំងជាអចិន្រ្តៃយ៏ ប្រសិនលោក Solsjaker ខកខាន

3 months ago​ | ដោយ V-Dr

ក្រុម Man. United នៅមិនទាន់សម្រេចពីអនាគតគ្រូបង្វឹក Ole Gunnar Solskjaer នៅឡើយនោះទេមកដល់ពេលនេះ។ អ្នកចាត់ការទូទៅសញ្ជាតិន័រវែសត្រូវបានរំពឹងថានឹងក្លាយជាគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្រុមបិសាចក្រហម ប៉ុន្តែពេលនេះអ្វីៗ នៅមិនទាន់ច្បាស់លាស់នៅឡើយទេ បន្ទាប់ពីគ្រូបង្វឹករូបនេះដឹកនាំក្រុមរងបរាជ័យលើកទី២ រួចមក។ មួយសប្តាហ៍ក្រោយផ្តួល PSG នៅក្នុងក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ក្លឹបយក្សអង់គ្លេសបាត់ឪកាសឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ នៃតារាងនៃក្របខ័ណ្ឌ Premier League (Top ៤) ដោយថ្វីជើង Arsenal និងបន្តធ្លាក់ចេញពីពាន FA Cup ទៀតកាលពីសប្តាហ៏មុន បន្ទាប់ពី Wolverhampton ផ្តួលក្នុងលទ្ធផល ២:0។

ទោះជាយ៉ាងណាក្រុមអាចពិចារណាជ្រើសរើសអ្នកចាត់ការដែលមានគុណភាពល្អជាងនេះ ដើម្បីយកមកជំនួសលោក Solskjaer។ ខាងក្រោមនេះជាគ្រូបង្វឹក ៣រូបដែល Man.United អាចពិចារណាជ្រើសរើសយកមកដឹកនាំក្រុម:

១. Massimiliano Allegri

Allegri គឺជាគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ និងត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងដ៏ឆ្លាតវៃ និងជោគជ័យបំផុតនៅអឺរ៉ុប ហើយធ្លាប់មានទំនាក់ទំនងជាមួយក្រុម Man.United ជាយូរមកហើយ។ ម្ចាស់ជើងឯក SerieA មានគោលបំណងប្រកួតប្រជែងពានធំៗបន្តបន្ទាប់ និងចុងក្រោយបានទទួលជោគជ័យដោយនាំយកតារាឆ្នើម Cristiano Ronaldo មកកាន់ទីក្រុង Turin។ យ៉ាងណាគ្រូបង្វឹកអ៊ីតាលីរូបនេះ នឹងត្រូវដឹកនាំក្រុមប្រកួតជាមួយ Ajax ក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ ហើយគូប្រជែងនេះមិនមានភាពងាយស្រួលក្នុងការផ្តួលនោះទេ។ ដូច្នេះប្រសិនអ្វីប្រែប្រួល កីឡាដ្ឋាន Old Trafford នៅតែបើកចំហសម្រាប់គ្រូបង្វឹកវ័យ ៥១ឆ្នាំរូបនេះ។ លោក Allegri ធ្លាប់បានសន្យាថានឹងទៅដឹកនាំក្លឹបនៅក្រៅប្រទេសបន្ទាប់ពីកិច្ចសន្យាបញ្ចប់នៅឆ្នាំ ២០២០។ ពិនិត្យមើលពីអតីតកាលរបស់លោក Allegri ធ្លាប់មានប្រវត្តិដឹកនាំវាយបកគូប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League រួមមាន Tottenham Hotspur និង Atletico កាលពីពេលថ្មីៗនេះពិតជាគ្មានអ្វីដែលជារឿងទាស់ចិត្តត្រូវពន្យល់អោយលំអិតជាងនេះទៀតឡើយ។

២. Nuno Espirito Santo

លោក Nuno ក៏ធ្លាប់ត្រូវបានក្លឹប Manchester United ចាប់អារម្មណ៏ពីអតីតកាល នៅពេលដែលបិសាចក្រហមបានសំរេចបណ្តេញលោក Jose Mourinho។ អ្នកចាត់ការក្រុម Wolverhampton បានក្លាយជាគ្រូបង្វឹកលេចធ្លោម្នាក់ក្រោយជួយអោយ Wolverhampton ឡើងមកលេងនៅក្របខណ្ឌលំដាប់កំពូល Premier League រដូវកាល២០១៨-២០១៩។

បច្ចុប្បន្នគាត់បានបង្ហាញពីការដឹកនាំដ៏អស្ចារ្យក្រោយផ្តួល Man.United ពីក្របខ័ណ្ឌ FA Cup។ អ្នកចាត់ការព័រទុយហ្គាល់រូបនេះបានដឹកនាំក្រុម Wolverhampton ឱ្យឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League។

វត្តមាន Nuno អាចជាផលល្អ ប្រសិនរូបលោកដឹកនាំ ខណៈកីឡាករខ្សែការពារស្តាំ Diogo Dalot ជាកីឡាករអន្តរជាតិព័រទុយហ្គាល់ស្រាប់ បច្ចុប្បន្នដើរតួនាទីសំខាន់សម្រាប់ក្រុមបិសាចក្រហម ខណៈខ្សែបម្រើឆ្នើម Ruben Neves របស់ Wolverhmapton អាចនឹងត្រូវផ្លាស់មក Man.United ប្រសិនលោក Nuno មកដឹកនាំ។

៣. Erik Ten Hag

Ten Hag គ្រូបង្វឹកហូឡង់វ័យ ៤៩ឆ្នាំរូបនេះបានបង្ហាញពីសមត្ថភាពល្អជាមួយការដឹកនាំក្លឹបគួរឱ្យកត់សម្គាល់នៅក្នុងក្របខ័ណ្ឌ Champions League និងរក្សាជំហររឹងមាំនៅលីកកំពូលហូឡង់ Eredivisie។ ក្រុម Man United ចាត់ទុកថាមានសំណាងអាចទម្លាក់ PSG ចេញពីក្របខ័ណ្ឌ Champions League ដោយសារតែកំហុសឆ្គង និងបញ្ហារបួសកីឡាករសំខាន់មួយចំនួន។ ប៉ុន្តែ Ajax មានភាពខុសប្លែកនៅរដូវកាលនេះបន្ទាប់ពីធ្វើអោយមជ្ឈដ្ឋានបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទម្លាក់ក្រុម ម្ចាស់ការពារតំណែងជើងឯក Real Madrid សម្រាប់ការប្រកួតជើងទីពីររបស់ពួកគេ។ មតិភាគច្រើនបានអះអាងថា Madrid ចុះខ្សោយដោយសារតែការចាកចេញរបស់ Cristiano Ronaldo ប៉ុន្តែពិនិត្យមើលលើការប្រកួតភាគច្រើន អាស្រ័យទៅលើខ្សែការពារនៅមានកំរិតហើយការវាយសម្រុកដ៏គួរអោយចាប់អារម្មណ៍របស់ក្លិប Ajax ទៅវិញទេ។

Ten Hag លោកបានដឹកនាំក្រុម មិនស្គាល់ចាញ់នៅក្នុងដំណាក់កាលវគ្គជម្រុះតាមពូលរួមមានជាមួយក្រុម Bayern Munich និង Benfica។ ជាមួយនិងសមត្ថភាពអាចបង្វឹកកីឡាករក្មេងៗដូចជា David Neres និង Frenkie De Jong ដែលមានទម្រង់លេងល្អបំផុតអោយក្រុម។ ដូចនេះគួរគិតស្រមៃថាតារាឆ្នើមវ័យក្មេងដែលមានស្រាប់ដូចជាៈ Marcus Rashford, Anthony Martial និង Luke Shaw របស់ Manchester United អាចនិងរីកចំរើនឈានដល់កម្រិតណា ប្រសិនលោក Ten ចូលមកដឹកនាំក្រុមមែននោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ sportskeeda



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.