v9
V9BET

មូលហេតុ Barcelona នឹងអាចជ្រើសយក Luka Jovic ជំនួស Antoine Griezmann

3 months ago​ | ដោយ V-Dr

ការចុះហត្ថលេខាខ្សែប្រយុទ្ធពាក់អាវលេខ៩ គឺជាគោលដៅសំខាន់របស់ Barca នៅរដូវក្តៅនេះ ហើយប្រធានបទនេះក្លឹប Barcelona បាន ជួបស្ថានភាពភាពស្មុគស្មាញនិងពិបាកក្នុងការរកខ្សែប្រយុទ្ធជូរមុខម្នាក់មកស្នងតំណែង ស្របពេលកីឡាករ Luis Suarez មានអាយុ ៣២ឆ្នាំប៉ុន្តែនៅតែមានទម្រង់លេងបានល្អ ហើយលេងស៊ីសង្វាក់គ្នាជាមួយ Lionel Messi យ៉ាងណាក្តី ក៏ក្លឹបបានត្រៀមខ្លួនរួចជាស្រេចដើម្បីរកកីឡាករឆ្នើមជំនាន់ក្រោយបន្តតំណែងនេះ។ ឆ្លងកាត់រយៈពេលជាង ១០ឆ្នាំមកនេះក្រុមបានស្វែងរកបានកីឡាករយ៉ាងពិបាកសម្រាប់ខ្សែប្រយុទ្ធដែលអាចបង្ហាញទម្រង់លេងល្អយូរអង្វែងជាក់ស្តែងដូចជាកីឡាករ Ronaldinho, Eto’o, Villa និង Suarez ខណៈអ្នកផ្សេងទៀតដូចជា Ibrahimovic មិនទទួលបានជោគជ័យត្រូវផ្លាស់ចេញ។

Paco Alcacer និង Munir សុទ្ធតែមិនទាន់បានបង្ហាញតម្រុយល្អថានឹងស្នងតំណែង Suarez។ ជាក់ស្តែងពួកគេមិនមានការប្រកួតប្រជែងពិតប្រាកដហើយនឹងទទួលបានឱកាសតិចតួចសម្រាប់ជម្រើស ១១នាក់ដំបូងនៅក្នុងក្រុម ដូច្នេះម្ចាស់ជើងឯក La Liga បានសម្តែងអោយឃើញថាវាពិតជាពិបាកក្នុងការចុះហត្ថលេខា កីឡាករដែលមានគុណភាពមកជំនួស ខ្សែប្រយុទ្ធជើងចាស់បច្ចុប្បន្ន។

ទស្សនាវដ្តី L’Equipe បានចុះផ្សាយអោយដឹងថាៈ បេក្ខភាពខ្សែប្រយុទ្ធ Luka Jovic និង Antoine Griezmann ជាប្រធានបទនៃការលើកយកមកនិយាយនាពេលនេះ ស្របពេលកីឡាករអន្តរជាតិបារាំង Griezmann ក៏ធ្លាប់មានបំណងចង់ផ្លាស់ទៅកាន់ក្លិប Barcelona ប៉ុន្តែទីបំផុតរងបរាជ័យលើកិច្ចព្រមព្រៀងកាលពីរដូវកាលមុន។

ដូច្នេះជាថ្មីម្តងទៀត Barcelona អាចនឹងត្រូវចំណាយប្រាក់ច្រើនលើតម្លៃខ្លួនដើម្បីនាំយក Griezmann មកកាន់កីឡាដ្ឋាន Camp Nou និងជាពិសេសគឺបន្ទុកប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏របស់គេ ស្របពេលដែលអតីតខ្សែប្រយុទ្ធក្រុម Real Sociedad រូបនេះ ក៏ឈានដល់វ័យ ២៨ឆ្នាំហើយដែរ។ ដូច្នេះក្រុមអាចបង្វែរគោលដៅទៅ Luka Jovic កីឡាករអន្តរជាតិស៊ែប៊ី វ័យ ២១ឆ្នាំកំពុងលេងអោយក្រុម Frankfurt នៅលីកកំពូលកំពូលអាឡឺម៉ង់ Bundesliga រូបនេះមានទម្រង់លេខធ្លោ និងកំពុងរកបាន ២២គ្រាប់ក្នុងរដូវកាល(២០១៨-២០១៩)នេះ។

មានក្លិបធំៗ ដូចជាក្លិប Bayern, Man City, Tottenham, Man United និង Chelsea សុទ្ធតែប្រជែងចង់បាន Jovic មករួមក្រុម។ អតីតកីឡាករ Benfica ត្រូវបានក្លឹប Frankfurt ទិញយកមករួមក្រុមក្នុងតម្លៃ ២០លានអ៊ឺរ៉ូ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.