v9
V9BET

Goretzka សង្គ្រោះអាល្លឺម៉ង់ ចេញពីការរងបរាជ័យយ៉ាងអាម៉ាស់ ពេលជួបស៊ែប៊ី

3 months ago​ | ដោយ V-Dr

ខ្សែបម្រើ Leon Goretzka បានជួយឲ្យលោកគ្រូបង្វឹក Joachim Loew គេចផុតពីការរងបរាជ័យយ៉ាងអាម៉ាស់ តាមរយៈការរកគ្រាប់បាល់តាមស្មើនៅតង់ទី២ ខណៈដែលក្រុមមានការផ្លាស់ប្តូរថ្មីអាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារ។

ក្រោយពីបានលុបឈ្មោះកីឡាករជើងចាស់ជាច្រើនដូចជា Jerome Boateng, Mats Hummels និង Thomas Mueller ចេញពីក្រុមជម្រើសជាតិកាលពី ២សប្តាហ៍មុន លោកគ្រូបង្វឹក Loew បានប្រកាសពីការចាប់ផ្តើមយុគសម័យកាលថ្មីមួយ នៅមុនពេលការប្រកួតកាលពីថ្ងៃពុធ។ លោក Loew បានប្រាប់ទូរទស្សអាល្លឺមម៉ង់ RTL បន្ទាប់ពីការប្រកួតថា៖

«ខ្ញុំពិតជារីករាយណាស់ជាមួយនឹងទម្រង់លេងរបស់ក្រុម។ អ្នកគួរតែមើលឃើញថា វាមានបញ្ហាផ្នែកទំនាក់ទំនងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ នោះគឺជាចំណុចដែលត្រូវតែធ្វើឲ្យល្អប្រសើរឡើងជាមួយនឹងបទពិសោធក្នុងកម្រិតនេះ»។

ក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់អាល្លឺម៉ង់មួយនេះ ហាក់បានលេងយ៉ាងល្អនៅដើមតង់ ប៉ុន្តែ ក្រុមជម្រើសជាតិស៊ែប៊ី បានស៊ុតបាល់ប្ញចូលទីពីការបង្កើតឱកាសតែមួយលើករបស់ខ្លួននៅនាទី ទី១២។ ការស៊ុតបាល់ចេញពីជ្រុង បានធ្លាក់ចំក្បាលរបស់ Luka Jovic នៅពីមុខទី ហើយខ្សែប្រយុទ្ធរបស់ក្លិប Eintracht Frankfurt រូបនេះ បានតែតបាល់ផុតដៃអ្នកចាំទី Manuel Neuer បញ្ចូលទីតែម្តង។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានដាក់ឲ្យខ្សែប្រយុទ្ធ Marco Reus និងខ្សែបម្រើ Goretzka ចូលលេងក្នុងតង់ទី២ និងបានបំបែកតំបន់ការពារដ៏រឹងមាំរបស់ក្រុមស៊ែប៊ីតែម្តង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ ​Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.