v9
V9BET

កណ្ដុរស FC យកឈ្នះ 3G FC ទាំងប្រផិតប្រផើយ ១-០ ថៃ្ងបើកឆាក Ganzberg Cup ២០១៩

1 month ago​ | ដោយ V-Dr

ភ្នំពេញ៖ ក្រុមបាល់ទាត់ កណ្ដុរស FC បានយកឈ្នះក្រុមខ្លាំង 3G FC ទាំងលំបាកដោយលទ្ធផល ១-0 ក្នុងការប្រកួតបើកឆាកសប្ដាហ៍ទី១ ពានរង្វាន់អធិរាជវាលស្មៅ Ganzberg Cup ២០១៩ កាលពីយប់ថៃ្ងសៅរ៍កន្លងទៅ។

កណ្ដុរស FC ដែលជើងឯក Ganzberg Cup រដូវកាលទី៣ បានធើ្វការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមជើងឯករដូវកាលទី២ 3G FC ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនារាប់រយនាក់ ក្នុងទីលានបាល់ទាត់ T-Soccer ដោយការប្រកួតរវាងក្រុមខ្លាំងទាំង២នេះ មានគ្រាប់បាល់កើតឡើងចំនួន១គ្រាប់គត់។

១គ្រាប់ដែលកើតឡើងនោះ ធើ្វបានដោយកីឡាករ គាត លឹមទី នៅតង់ទី២ នាទីទី២៤ ដែលជាការបាញ់១ជើងស្ដាំយ៉ាងស្អាត។

លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យ កណ្ដុរស FC យកឈ្នះ 3G FC ដោយលទ្ធផលបច្ចេកទេស ១-០ នៃពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ សប្ដាហ៍ទី១៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.