v9
V9BET

គ្រូប្រដាល់ម្នាក់ ប្រកាសបិទក្លិប និងឈប់មើលប្រដាល់មួយជីវិត បើមានគេធ្វើរូបសំណាក់ឲ្យកីឡាករកម្ពុជា ដូច ប៊ូខាវ

3 months ago​ | ដោយ V-Dr

គ្រូបង្វឹកនៃក្លិបឆ្មាសសែនសុខគុនខ្មែរ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា លោក នឹងបិទក្លិបចោល និងឈប់មើលប្រដាល់មួយជីវិត បើមានគេធ្វើរូបសំណាក់ឲ្យកីឡាករកម្ពុជាណាម្នាក់ ដូចជាស្តេចប្រដាល់ ប៊ូខាវ (Buakav) ដែលប្រទេសថៃ ទើបធ្វើជារូបសំណាក់ឲ្យ ដើម្បីបញ្ជាក់ពីវិរៈភាពរបស់ ប៊ូខាវ ក្នុងការលើកមុខមាត់ប្រទេសជាតិរបស់គេ តាមរយៈការប្រកួតក្បាច់គុនមួយថៃនោះ។

លោក ស៊ន អេលីត ជាបងប្រុសបង្កើតរបស់វិរកីឡាការិនី ស៊ន សៀវម៉ី និងជាប្រធានក្លិបឆ្មាសសែនសុខគុនខ្មែរ បានសរសេរឆ្លើយតប នៅក្នុង Comment នៃការបង្ហោះសាររបស់ខ្លួនមួយថា៖

«បើមានគេធ្វើរូបសំណាក់ឲ្យកីឡាករណាម្នាក់ ខ្ញុំបាទ ស៊ន អេលីត និងប្រកាសបិទក្លិបឆ្មាស ចោល ហើយឈប់មើលប្រដាល់មួយជីវិត»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ស៊ន អេលីត ដែលជាគ្រូបង្វឹកប្រដាល់មួយរូបផងនោះ បានបង្ហោះសារមួយ នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «កុំឃើញថៃ គេធ្វើរូបសំណាក់ (ប៊ូខាវ)ដាក់ងារជាស្តេចប្រដាល់ចឹង ស្រុកខ្មែរចង់ធ្វើតាម ពិបាកតិចហើយ តែបើ(ស្តេចរអូ)អាចមានច្រើន នៅខ្មែរសំបូរណាស់»។

ការឈានដល់បង្ហោះសារបែបចាក់ដោតនេះ ក៏ព្រោះតែ ស៊ន អេលីត ជ្រិញទៅនឹងអ្នកគាំទ្រប្រដាល់ផ្កាប់មុខប្រដាល់មួយចំនួន ដែលបានប្រៀបប្រដូចកីឡាករល្បីៗរបស់កម្ពុជា នៅពេលបច្ចុប្បន្ន ទៅនឹងស្តេចប្រដាល់ ប៊ូខាវ ហើយបានលើកជាយោបល់បែបគ្មានពិចារណាថា កម្ពុជា គួរតែធ្វើរូបសំណាក់បែបនេះឲ្យកីឡាករប្រដាល់ល្បីឈ្មោះណាម្នាក់របស់ខ្លួន ដូចនៅថៃដែរ។

នៅក្នុងន័យនេះ ស៊ន អេលីត មិនមែនចង់បង្ហាញថា ប្រដាល់គុនខ្មែរ គ្មានវិរបុរសស្នេហាជាតិ ពិតប្រាកដផ្នែកប្រដាល់គុនខ្មែរនោះទេ គ្រាន់តែបច្ចុប្បន្ន វាមិនទាន់មានព្រោះអ្នកប្រដាល់ល្បីៗរបស់កម្ពុជាមួយចំនួន នៅពេលនេះ គឺចូលចិត្តរអូររទាំ ដើម្បីទទួលបានការគាំទ្រ និងការឧបត្ថម្ភសម្រាប់ខ្លួនឯង ជាងការគិតទៅដល់មុខមាត់ប្រទេសជាតិ ជាធំ។

ជាមួយការបង្ហោះសារនៅលើហ្វេសប៊ុករបស់ ស៊ន អេលីត នេះដែរ គឺមានអ្នកចូល Comment ជាច្រើន ហើយអ្នកមួយចំនួនបានលើកឡើងថា នៅពេលនេះកម្ពុជា នៅមិនទាន់មានកីឡាករណាល្បីខ្លាំង ដែលបានកសាងស្នាដៃជូនជាតិឡើយទេ ប៉ុន្តែថ្ងៃអនាគត អាចនឹងមាន។

ជុំវិញការលើកឡើងនេះ ស៊ន អេលីត បានឆ្លើយតបវិញថា៖

«ត្រឹមត្រូវណាស់បង តែសម្រាប់ខ្ញុំ គ្មានសំណាងបានឃើញទេ ព្រោះខ្ញុំថា ប្រហែលជាខ្ញុំងាប់ទៅវិញ ក៏នៅមិនទាន់រកឃើញផង បើស្ថានភាពដូចរាល់ថ្ងៃនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.