v9
V9BET

Luis Suarez អវត្តមាន ២សប្តាហ៏សម្រាប់ Barcelona ដោយសារបួសកជើង

1 month ago​ | ដោយ V-Dr

Luis Suarez អាចនឹងវិលត្រលប់មកចូលរួមការប្រកួតឱ្យក្លឹប Barcelona នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Manchester United វិញនាថ្ងៃទី១០ មេសា ២០១៩ នៅកីឡាដ្ឋាន Old Trafford និងការប្រកួតជើងទី២ នៅ Camp Nou ថ្ងៃទី១៦ មេសា ២០១៩ ខាងមុខ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានរងរបួសកជើង និងត្រូវបានបង្ខំចិត្តចាកចេញពីទីលានប្រកួតនៅចុងម៉ោង ខណៈក្រុមលោក Ernesto Valverde បានទទួលជ័យជម្នះ ៤-១ លើក្រុម Real Betis ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យសប្តាហ៏ ខណៈ Suarez បានរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ចុងក្រោយ ខណៈមិត្តរួមក្រុម Lionel Messi បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី បីគ្រាប់(Hat-trick)បើកឆាកមុន។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះ បានជាប់ឈ្មោះជាកីឡាករក្រុម Barcelona ទី២ បន្ទាប់ពី Messi នៅរដូវកាលនេះដោយរកបាន ១៨គ្រាប់ហើយនៅក្របខណ្ឌ La Liga របស់អេស្បាញ។ មួយវិញទៀតសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយមានកម្មវិធីប្រកួតជាមួយក្រុម អ៊ូសបេគីស្ថាននៅក្នុងការប្រកួត China Cup នៅថ្ងៃសុក្រខាងមុខនេះ ប៉ុន្តែឥឡូវពួកគេនឹងត្រូវចាប់ផ្តើមដោយគ្មានតារាឆ្នើមរបស់ពួកគេ ។

ក្រុមម្ចាស់ជើង La liga សង្ឃឹមថា Suarez និងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួតនៅលីកកំពូលអេស្បាញជាមួយក្រុម Espanyol នៅថ្ងៃទី៣០ ខែមីនា និងបីថ្ងៃបន្ទាប់ជាមួយ Villarreal។ Suarez បានបំបែកកំណត់ត្រារបស់ Diego Forlan សម្រាប់ការស៊ុតបញ្ចូលទីនៅ La Liga ក្នុងនាមជាកីឡាអ៊ុយរូហ្គាយដោយរកបាន ១២៨គ្រាប់ហើយ ។អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool និង Ajax រកគ្រាប់បាល់ចំនួន ២១គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៨ប្រកួត សម្រាប់ក្លឹប Barca នៅគ្រប់ការប្រកួតទាំងអស់និងដើរតួយ៉ាងសំខាន់គោលបំណងចង់ឈ្នះពាន ៣ ជាប្រវត្តិសាស្ត្ររបស់ក្លិបនៅរដូវកាលនេះ។

Barcelona បច្ចុប្បន្នមាន ១០ពិន្ទុដាច់ពីក្រុម Atletico Madrid នៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដែលកំពុងទន្ទឹងរង់ចាំជាមួយ Valencia ក្នុងខែឧសភាខាងមុខ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ beinsports



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.