v9
V9BET

លោក Guardiola បន់ស្រន់ឲ្យកីឡាករខ្លួនគេចផុតពីរបួស ដើម្បីត្រៀមខ្លួ​នក្នុងការប្រជែងពាន៤

1 month ago​ | ដោយ V-Dr

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City សង្ឃឹមថា កីឡាកររបស់លោកនឹងវិលត្រឡប់មកវិញដោយគ្មានរបួស ពីការបំពេញការតព្វកិច្ចជាតិរបស់ពួកគេនៅខែនេះ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតដ៏មមាញឹកដែលអាចនឹងកាត់សេចក្តីទៅលើរដូវកាលរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ។

ក្រុម Man City នឹងត្រូវប្រកួត ៨លើក ក្នុងរយៈពេល ២៩ថ្ងៃ ក្រោយពីការសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ស្របពេលក្លិបនេះកំពុងតែប្រជែងដណ្តើមពាន ៣ នៅចំពោះមុខ ដែលរួមមានពានក្របខ័ណ្ឌលីកពាន FA Cup និងក្របខ័ណ្ឌ Champions League។ Man City សម្លឹងរកការឈ្នះពាន ៤ ក្នុងរដូវកាលតែ ១ ក្រោយពីបានឈ្នះពាន League Cup រួចជាស្រេច កាលពីខែមុន។ ពួកគេបច្ចុប្បន្នកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងលីក ដោយនៅសល់ការប្រកួត ១លើកក្នុងដៃ ពោលគឺដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ចំនួន២ពិន្ទុ ស្របពេលដែលក្រុមរបស់លោក Guardiola ក៏បានឈានទៅប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ ផងដែរ។

លោក Guardiola បានប្រាប់គេហទំព័ររបស់ Man City ថា៖

«ខ្ញុំសូមបន់ស្រន់ឲ្យពួកគេវិលត្រឡប់មកវិញទាំងភាពរឹងមាំ។ ពួកគេត្រូវតែបំពេញការតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិ មានការរីករាយ និងលេងឲ្យប្រទេសរបស់ពួកគេ ប៉ុន្តែ ខ្ញុំសង្ឃឹមថា ពួកគេអាចវិលមកវិញទាំងភាពរឹងមាំ ដូចដែលពួកគេមាននៅពេលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគ្រាន់តែចង់ឲ្យពួកគេមានភាពរឹងមាំ ហើយជាមួយនឹងកម្មវិធីប្រកួតដែលយើងមាន យើងត្រូវការរាល់កីឡាករទាំងអស់»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.