v9
V9BET

ក្រុមស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

1 month ago​ | ដោយ Jerry Jr

ភ្នំពេញ៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូងក្នុងសម្រាប់ក្រុមមកពីបណ្តាលខេត្តក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីលក្នុងពិធីប្រគល់ពានរង្វាន់ដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”យកឈ្នះក្រុម Pisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ចំណែកក្រុម Vandasak “C” ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុម Pisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេសក្រុមគ្រងតំណែងជើងឯកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A” ទទួលបានពាន១ មេដាយមាស និងរង្វាន់១៥,០០០ ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥,០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២,៥០០ ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមPisnoka Construction ទទួលបានរង្វាន់ ១,០០០ ដុល្លារអាមេរិក។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.