v9
V9BET

រកឃើញ ៣២ក្រុមនៃ Tiger Street Football Festival 2019 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទូទាំងប្រទេស

3 months ago​ | ដោយ Jerry Jr

ភ្នំពេញ ៖ ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញរយៈពេលមួយថ្ងៃបើកឆាកដំបូងនាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 នេះនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នៅទីលានមណ្ឌលកម្សាន្តកោះពេជ្រយើងរកឃើញក្រុមជើងខ្លាំង៣២ក្រុមឡើងវគ្គបន្ត ក្នុងចំណោម៦៤ក្រុម ខណៈក្រុមមកពីមណ្ឌលខេត្តចំនួន៩ឈានចូលវគ្គច្រើនជាង។

សម្រាប់វគ្គផ្តាច់ព្រ័ត្ររាជធានីភ្នំពេញនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ប្រព្រឹត្តរយៈពេល២ថ្ងៃចាប់ពីនាថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ២០១៩ ។ ចំពោះក្រុមដែលលើកពានរង្វាន់ទូទាំងប្រទេសនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល។
សម្រាប់រង្វាន់ក្រុមជើងឯកទូទាំងប្រទេសនឹងទទួលបានប្រាក់រង្វាន់១៥,០០០ដុល្លារ ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់៥,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ទទួលប្រាក់រង្វាន់២,៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ។

នារាត្រីទស្សនិកជនអាចទស្សនាការប្រគំតន្រ្តីយក្សនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ជាមួយកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រ ដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រ ដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានក្រុមឡូរ៉ាម៉មនិងក្រុម Ninja Top សំដែងជូនទស្សនិកជននៅរាជធានីភ្នំពេញចូលរួមទស្សនារាប់ពាន់នាក់។

សម្រាប់ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា កញ្ញា ឪក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ កញ្ញា ទេព បូព្រឹក្ស កញ្ញា វី ឌីណែត កញ្ញា ឈិន មានិច្ច និង ឌីជេMaily ព្រមទំាងតារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើករាជធានីភ្នំពេញនាត្រីកាលនោះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.