v9
V9BET

អត់ទ្រាំឃើញទម្រង់លេងល្អយប់មិញមិនបាន! អ្នកគាំទ្រ Real Betis ច្រៀងសរសើរឈ្មោះ Messi ចំៗ

3 months ago​ | ដោយ V-Dr

អ្នកគាំទ្រមានទាំងបេក្ខនារី និងបុរសបានច្រៀងកោតសរសើរ ឈ្មោះកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ពីសមត្ថភាពរបស់គេ បន្ទាប់ពីកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបីគ្រាប់ជួយអោយ Barcelona ផ្តួល Real Betis ក្នុងលទ្ធផល ៤-១។ ៤គ្រាប់របស់ Barcelona រកបានដោយកីឡាករ Messi នៅនាទីទី១៨ ដោយការស៊ុតបាល់ហ្រ្វីឃីគដ៏ល្អ និងបន្ថែមគ្រាប់ទី២ នៅនាទីទី៤៥+២ និងគ្រាប់ទី៣ នៅនាទីទី៨៥ ខណៈ ខ្សែប្រយុទ្ធ Luis Suarez រកបាន ១គ្រាប់នៅនាទីទី៦៥។ Maron កីឡាករ Real Betis វាយបកតាមពីក្រោយបាន ១គ្រាប់នៅនាទីទី៨២។ លទ្ធផលជ័យជំនះសប្តាហ៏ទី ២៨នេះ គឺជាការវាយបកសងសឹកក្រោយបរាជ័យរបស់ពួកគេចាញ់ Real Betis កាលពីដើមរដូវកាល ហើយជ័យជំនះនេះបានជួយអោយ Barcelona មានគម្លាត ១០ពិន្ទុពីក្រុម At.Madrid នៅកំពូលតារាងនៃក្របខ័ណ្ឌ La Liga សម្រាប់សប្តាហ៏ទី២៨។

មិនមានពាក្យអ្វីដែលត្រូវសង្ស័យដើម្បីពណ៌នានៅទម្រង់លេងដ៏អស្ចារ្យរបស់ Lionel Messi នាពេលនេះទៀតទេ។ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យបានបង្ហាញនៅសមត្ថភាពលេងដល់ចំណុចកំពូលកាលពីរាត្រីថ្ងៃអាទិត្យ និងបន្ទាប់ពីបានជួយ Barcelona ឈានទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់ និង(Assist) ២ដងក្នុងកំលុងការប្រកួតជាមួយ Lyon នៅវគ្គ ១៦ក្រុមចុងក្រោយ។

ក្រោយបញ្ចប់ការប្រកួត Messi បានធ្វើការថ្លែងអំណរគុណដល់ការលើកសរសើរពីអ្នកគាំទ្រសមភាគី Real Betis និងអរគុណគ្រូបង្វឹកសម្រាប់ការរៀបចំបច្ចេកទេសលេងសម្រាប់រូបគេ។យ៉ាងណាមិញ Messi ក៏បានថ្លែងនៅពាក្យចុងក្រោយថា ទោះបីជាយើងមានគម្លាតពិន្ទុ ១០ប្រកួតក៏ពិតមែន ប៉ុន្តែយើងនឹងបន្តតស៊ូប្រកួតប្រជែងលេងសម្រាប់ការប្រកួតដែលនៅសល់ ១០ប្រកួតទៀត ដើម្បីបន្ថែម ៣០ពិន្ទុតាមដែលអាចធ្វើទៅបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.