v9
V9BET

Liverpool គេចផុតពីការភិតភ័យ ដើម្បីឈរលើកំពូលតារាងនៃ Premier League

1 month ago​ | ដោយ V-Dr

ក្រុម Liverpool បានឡើងឈរពីលើក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ប៉ុន្តែ ត្រូវការគ្រាប់បាល់ប៉េណាល់ទី ១គ្រាប់ពីសំណាក់ខ្សែបម្រើ James Milner នៅរយៈពេល ៩នាទីចុងក្រោយ ដើម្បីផ្តួលក្រុម Fulham ក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Craven Cottage កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធឡើងទម្រង់លេង Sadio Mane បានជួយឲ្យក្រុមភ្ញៀវរកបានគ្រាប់បាល់នាំមុខមុននៅពាក់កណ្តាលតង់ទី២ ប៉ុន្តែ ការធ្វេសប្រហែសនៅតំបន់ការពាររវាងកីឡាករ Virgil van Dijk និង Alisson Becker បានអនុញ្ញាតឲ្យកីឡាករ Ryan Babel រកបានគ្រាប់បាល់តាមស្មើវិញនៅរយៈពេល ១៦នាទីចុងក្រោយ។ ភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ក្រុម Fulham គឺជាមូលហេតុដែលពួកគេប្រឈមមុខនឹងការធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship ក្រោយពីបានវិលទៅលេងក្នុងក្របខ័ណ្ឌកំពូលត្រឹមតែ១រដូវកាលហើយក្រុមម្ចាស់ផ្ទះបានផ្តល់ការដូដែលត្រូវការជាចាំបាច់សម្រាប់ក្រុមរបស់លោក Jurgen Klopp នៅពេលដែលអ្នកចាំទី Sergio Rico បានប្រព្រឹត្តកំហុសលើ Mane ហើយ Milner បានជួយឲ្យក្រុមរបស់ខ្លួនរកបាន៣ពិន្ទុពេញតែម្តង។

បច្ចុប្បន្នក្រុម Liverpool កំពុងតែនាំមុខ២ពិន្ទុដាច់លើក្រុម Man City ប៉ុន្តែ ក្រុមម្ចាស់ជើងឯកមួយនេះ នៅសល់ការប្រកួត១លើកក្នុងដៃ។ ក្រុមកំពុងនាំមុខលើកំពូលតារាង Liverpool បានបំពេញការក្រុមអង់គ្លេស៤ក្រុមក្នុងក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ តាមរយៈការយកឈ្នះលើក្រុម Bayern Munich ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.