v9
V9BET

លោក Sarri បារម្ភពីស្មារតីប្រកួតរបស់ Chelsea ក្រោយចាញ់ Everton

3 months ago​ | ដោយ V-Dr

លោក Maurizio Sarri បានទទួលស្គាល់ថា លោកបារម្ភពីស្មារតីប្រកួតរបស់ក្រុម Chelsea របស់លោក ក្រោយពីពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Everton ដែលបានកម្ទេចក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤ ក្នុងក្របខ័ណ្ឌ Premier League។

ខ្សែបម្រើប្រយុទ្ធ Richarlison និង Gylfi Sigurdsson សុទ្ធសឹងរកបានគ្រាប់បាល់នៅតង់ទី២ នាកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការវិលទៅរកភាពខ្លាំងវិញរបស់ក្រុម Chelsea នាពេលថ្មីៗនេះ និងជួយឲ្យក្រុម Everton ដណ្តើមបានជ័យជម្នះជាលើកទី១ របស់ពួកគេក្នុងពេលប្រកួតជាមួយនឹងក្រុមខ្លាំងទាំង៦ ក្នុងចំណោមការប្រកួត ២៦លើក បើគិតចាប់តាំងបីខែមករា ឆ្នាំ២០១៧។

ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីទាំង ២គ្រាប់នោះ បានកើតឡើង ក្រោយពីគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងរបស់ក្រុម Chelsea ដែលមិនអាចស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Jordan Pickford នៃក្រុម Everton ហើយលទ្ធផលនេះបានធ្វើឲ្យលោក Sarri បារម្ភទៅលើស្មារតីប្រកួតនៃក្រុមរបស់លោក។ លោក Sarri បានឲ្យដឹងថា៖

«ខ្ញុំបារម្ភពីស្មារតីប្រកួត។ ខ្ញុំគិតថា ស្ថានភាពមានភាពច្បាស់លាស់។ យើងលេងបានយ៉ាងល្អនៅរយៈពេល៤៥នាទីដំបូង ប៉ុន្តែ ភ្លាមៗ នៅដើមតង់ទី២ យើងបានឈប់លេង។ ខ្ញុំមិនដឹងថា ហេតុអ្វីឡើយ»។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖

«យើងលេងបានយ៉ាងល្អរហូតដល់នាទីចុងក្រោយនៃតង់ទី១ ហើយបន្ទាប់មក លេងបានយ៉ាងអន់ភ្លាមៗនៅនាទីដំបូងនៃតង់ទី២»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.