v9
V9BET

Leicester City ផ្តួល Burnley ទោះសល់គ្នា ១០នាក់ ខណៈ West Ham វាយបកផ្តួល Huddersfield

1 month ago​ | ដោយ V-Dr

គ្រូបង្វឹក Leicester លោក Brendan Rodgers បាននិយាយថាក្រុមរបស់គាត់បានលេងក្នុងស្មារតីដ៏អស្ចារ្យ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះនៅចុងម៉ោងនៅលើក្រុម Burnley បើទោះបីជាក្រុមនៅសល់អ្នកលេងតែ ១០នាក់ ក្រោយពីកីឡាករ Harry Maguire ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៤ ក្រោយពីប្រព្រឹត្តកំហុសលើកីឡាករ Johann Berg Gudmundsson។

ទោះបីជានៅសល់កីឡាករតែ ១០នាក់ ប៉ុន្តែក្រុមកញ្ជ្រោងខៀវបានធ្វើការស៊ុតបាល់ Free kick បញ្ជូលទីនាំមុខដោយកីឡាករ Maddison នៅនាទីទី៣៣ ខណៈកីឡាករក្រុមម្ចាស់ផ្ទះវាយបកតាមស្មើវិញដោយកីឡាករ Mcneil នៅនាទីទី៣៨ មុនពេលកីឡាករខ្សែការពារ Morgan តែតបញ្ចូលទីនៅនាទីទី៩០ ជិតបញ្ចប់ការប្រកួត ហើយវាជាគ្រាប់ដែលជួយអោយ Leicester ផ្តួល Burnley ក្នុងលទ្ធផល ២:១។

លទ្ធផលនេះមានន័យថាក្រុម Burnley នៅតែឈរនៅលេខរៀងទី១៧ នៅក្នុងក្របខ័ណ្ឌ Premier League និងមានគម្លាត ២ពិន្ទុពីក្រុម Cardiff City ខណៈក្រុម Cardiff មាន ១ប្រកួតក្នុងដៃ។ ទន្ទឹមនឹងនេះដែរ Leicester មានចំណាត់ថ្នាក់លេខ១០ មាន ៤១ពិន្ទុដោយមាន ៧ប្រកួតនៅសល់ មុនបិទរដូវកាល ២០១៨-២០១៩នេះ។

West Ham United Vs Huddersfield

ខ្សែប្រយុទ្ធ Hernandez របស់ក្រុមម្ចាស់ផ្ទះ West Ham បានរកគ្រាប់បាល់បញ្ចូលទី ២គ្រាប់នៅមុនបញ្ចប់ការប្រកួតដើម្បីផ្តួលក្រុមបាតតារាង Huddersfield Town ក្នុងលទ្ធផល ៤:៣ បន្ទាប់ពីក្រុមភ្ញៀវបាននាំមុខ ៣-១ ខណៈដែលនៅសល់រយៈពេល ១៥នាទីមុនបញ្ចប់ការប្រកួត កីឡាករបម្រុង Javier Hernandez បានបង្កើតព្រឹត្តការណ៏មួយមិនគួរអោយជឿកើតមានឡើង។

រដូវកាលនេះអ្វីដែលជារឿងគួរកត់សម្គាល់សម្រាប់ West Ham គឺបានផ្តួលក្រុមខ្លាំងដើម្បីទទួលបាន ៣ពិន្ទុសម្រាប់ការប្រកួតក្នុងផ្ទះដូចជា Liverpool, Chelsea, Arsenal និង Manchester United នៅរដូវកាលនេះ ប៉ុន្តែធ្លាប់បរាជ័យក្រៅទឹកដីចាញ់ចាញ់ក្រុម Brighton, Burnley, Bournemouth និង Cardiff។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.