v9
V9BET

នោះ! Real Madrid សម្លឹងឃើញខ្សែប្រយុទ្ធ Raheem Sterling មកកសាងក្រុមឡើងវិញ

3 months ago​ | ដោយ V-Dr

ក្រុម Real Madrid កំពុងសម្លឹងឃើញបេក្ខភាពកីឡាករខ្សែប្រយុទ្ធស្លាប Raheem Sterling ជាផ្នែកមួយនៃផែនការរបស់ពួកគេក្នុងការកសាងក្រុមឡើងវិញ។ អ្នកចាត់ការទូទៅលោក Zinedine Zidane គឺជាអ្នកគាំទ្រ កីឡាករ Sterling រហូតមក ខណៈដែលសាមីខ្លួនបានបង្កើនកេរ្តិ៍ឈ្មោះរបស់គាត់នៅរដូវកាលនេះជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Manchester City។ក្រោយខកខានប្រជែងពានសំខាន់ៗនៅរដូវកាលនេះ Real Madrid កំពុងត្រៀមបញ្ចេញទឹកប្រាក់ ៣០០លានផោននៅរដូវក្តៅខាងមុខនេះ គោលបំណងនាំយកតារាឆ្នើមមួយចំនួនដូចជា Neymar, Eden Hazard និង Christian Eriksen មករួមក្រុមជាអាទិភាព។

ប៉ុន្តែបច្ចុប្បន្នក្រុមក៏កំពុងតាមដានកីឡាករ Sterling យ៉ាងប្រកៀកប្រកិតផងដែរ បន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool បង្ហាញទម្រង់លេងដ៏ល្អបំផុតនៅរដូវកាលនេះ សម្រាប់ក្រុមការពារតំណែងជើងឯក Man.City។ គួររំលឹកកាលពីក្នុងឆ្នាំ២០១៤ នាខែសីហា ក្រុម Real Madrid ធ្លាប់បញ្ជូនភ្នាក់ងារទៅចរចារ និងតាមដានមើលទម្រង់លេងរបស់ Sterling ម្តងរួចមកហើយ និងពេលនេះក្រោយពីការវិលត្រឡប់របស់លោក Zidane មកកីឡាដល់ដ្ឋាន Bernabeu ក្រុមចង់ជម្រុញអោយមានការចុះហត្ថលេខាដ៏សំខាន់មួយនេះកើតមានឡើងបាន ខណៈដែលអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ ក៏ធ្លាប់មានការកោតសរសើរពីសមត្ថភាពរបស់ Sterling តាំងពីឆ្នាំ២០១៥ មកម្លេះ។

រដូវកាល ២០១៨-២០១៩ នេះ Sterling រកបាន ២១គ្រាប់ហើយសម្រាប់ក្លឹបនិងជម្រើសជាតិអង់គ្លេស(២គ្រាប់សម្រាប់ការប្រកួតអោយអង់គ្លេសទល់នឹងអេស្បាញពាន Nation League ព្រមទាំង Assistបាន ១២គ្រាប់ និងបានជួយក្រុម Man.City ឈានមកដល់វគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ។

សម្រាប់ក្រុម Man City ការពិតកំពុងប្រឈម និងការបាត់បង់រូបគេ ប៉ុន្តែក្រុមនិងធ្វើការតស៊ូជំនះដើម្បីរក្សាកីឡាករវ័យ ២៤ឆ្នាំកំពុងឡើងជើងរូបនេះ អោយបន្តលេងនៅ​ Etihad Stadium ទៀត ស្របពេលសាមីខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៥ឆ្នាំក្នុងតម្លៃពលកម្ម ៣00.000ផោនក្នុងមួយសប្តាហ៍ និងមានសុពលភាពរហូតដល់ឆ្នាំ២០២៣ កាលពីខែវិច្ឆិកាឆ្នាំមុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.