v9
V9BET

ភ្ញាក់ផ្អើល! ក្រុមមួយ Messi មិនធ្លាប់ផ្តួលក្រោយបង្ហាញខ្លួនអោយ Barcelona ១៥ឆ្នាំ

3 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Lionel Messi ទោះបីឈានដល់វ័យ ៣១ជិតចូល ៣២ឆ្នាំក្តី ប៉ុន្តែកំឡុងពេលប្រកបអាជីពបាល់ទាត់របស់ខ្លួននាពេលកន្លងមក រយៈពេលជាង ១៥ឆ្នាំនេះគឺទម្រង់លេងសម្រាប់ក្លឹបបាល់ទាត់ អាជីពរបស់គេមិនមានការថមថយ រឺធ្លាក់ចុះនោះទេគិតត្រឹមរដូវកាល ២០១៨-២០១៩ នេះ។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានបន្ថែមកំនត់ត្រាមួយចំនួនបន្ថែមទៀត កាលពីរាត្រីថ្ងៃពុធ ខណៈក្រុម Barcelona បានយកឈ្នះក្រុម Lyon ដើម្បីកក់កន្លែងរបស់ពួកគេនៅក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ Champions League សម្រាប់រដូវកាលទី១២ជាប់ៗគ្នា។

ជ័យជម្នះនេះគឺជាលើកទី៤៧៦ របស់ខ្លួនក្នុងនាមកីឡាករពាក់អាវអោយ Barcelona នេះបាននាំអោយរូបគេតាមស្មើនឹងកំណត់ត្រារបស់អតីតមិត្តរួមក្រុម Xavi។ ជាការត្រលប់ទៅក្រោយវិញ បន្ទាប់ពីបំពេញតួនាទីសម្រាប់ក្លឹប Messi បានបង្កើតនៅស្ថិតិក្នុងនាមកីឡាករឆ្នើមសម្រាប់ជម្រើស ១១នាក់ដំបូង Messi ធ្លាប់បានបានប្រឈម នឹងគូប្រជែងគឺក្លឹបចំនួន ៨៥ផ្សេងគ្នារួចមកហើយទូទាំងពិភពលោកពិសេសនៅលីកកំពូលអឺរ៉ុប និងក្រុមនៅលីកលំដាប់ទី១ ទី២ របស់អេស្បាញហើយអ្វីដែលជាកត្តាសំខាន់នោះក្រុមចំនួន ៨៤ ត្រូវបានរូបគេ និងមិត្តរួមក្រុមសហការគ្នាផ្តួលអស់រួចទៅហើយ។

ប៉ុន្តែអ្វីដែលជារឿងគួរឱ្យភ្ញាក់ផ្អើលគឺមានក្រុមតែមួយគត់ដែល Messi មិនដែលធ្លាប់ឈ្នះនោះគឺក្រុម UDA Gramenet បច្ចុប្បន្នកំពុងលេងនៅក្នុងក្របខណ្ឌ Segunda Catalana លំដាប់ទី៣។ គួររំលឹកឡើងវិញថា Messi បានដឹកនាំក្រុម Barcelona ជួបជាមួយ Gramenet សម្រាប់ការប្រកួតក្របខណ្ឌ Copa del Rey អំឡុងរដូវកាល ២០០៤-២០០៥។ Gramenet ពេលនោះកំពុងលេងនៅ Segunda Division លំដាប់ទី៣ បានរកគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយការទទួលជ័យជម្នះ ១-០។ ក្រោយមក Messi មិនដែលធ្លាប់បានជួបប្រកួតជាមួយពួកគេ តាំងពីពេលនោះមក ដូច្នេះអាចនិយាយបានថាពួកគេជាក្រុមតែមួយដែល Messi មិនធ្លាប់ផ្តួលក្នុងនាមកីឡាករ Barcelona។

ចំណែក Sevilla គឺជាក្រុមដែលកីឡាករ Messi ផ្តួលច្រើនជាងក្រុមផ្សេងៗទាំង ៨៤នោះពោលគឺ ២៨ដងរួចមកហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.