v9
V9BET

អាចទេ! Messi នឹងជួប Ronaldo នៅវគ្គផ្តាច់ព្រ័ត្រ​ Champion League ជាលើកទី២?

3 months ago​ | ដោយ V-Dr

ក្រោយធ្វើការចាប់ឆ្នោតផ្គូផ្គងកាលពីព្រលប់ថ្ងៃសុក្រទី១៥ មីនា ២០១៩ សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League បានផ្តល់ឱ្យមជ្ឈដ្ឋានបាល់ទាត់នូវការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយនៅពេលដែលក្រុម Juventus នឹងធ្វើការប្រកួតជាមួយក្រុម Ajax នៅជុំបន្ទាប់ ក្រោយពីទទួលបានជ័យជំនះលើក្រុម Atletico Madrid នាវគ្គ ១៦ក្រុមចុងក្រោយរួចមក។ រីឯកីឡាករ Lionel Messi របស់ក្រុម Barcelona នឹងត្រៀមធ្វើដំណើរទៅកាន់ទឹកដី Old Trafford ដើម្បីប្រកួតជាមួយក្រុម Man Utd ដូចគ្នាផងដែរ ខណៈដែលរូបគេ កំពុងសម្លឹងរកការផ្តួល Man.United ជាលើកទី៣ ក្នុងអាជីពរបស់ខ្លួន។

គួររំលឹកដល់ការប្រកួតផ្តាច់ព្រ័ត្រជាលើកទី២ ក្របខណ្ឌ Champion League រដូវកាល ២០១០-២០១១ មិនមានវត្តមាន Ronaldo នោះទេក្រោយពីរូបគេផ្លាស់ទៅលេងនៅក្លឹប Real Madrid រួ​ចទៅហើយ។

ហើយអ្វីដែលបានទាញចំណាប់អារម្មណ៏មជ្ឈដ្ឋានអ្នកស្នេហាបាល់ទាត់ពិភពលោកសំរាប់ការប្រកួតប្រជែងនេះអាចត្រូវបានគេមើលឃើញថា វាជាព្រឹត្តការណ៏ដ៏ល្អបំផុត ប្រសិនពួកគេជួយក្រុមរៀងខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រនោះពិតជាការប្រកួតគួរចាប់អារម្មណ៏បំផុត សម្រាប់វត្តមានរបស់ Ronaldo និង Messi ជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ នៅក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Champion League។ ពេលវេលាជួបប្រកួតគ្នាចុងក្រោយសម្រាប់ពានរង្វាន់កំពូលទ្វីបអឺរ៉ុប(មិនគិតជំនួបនៅ La Ligaរបស់ពួគគេទាំងពីរនាពេលកន្លងមកនោះទេ)តែវាគឺជាការក្រលេកមើលទៅព្រឹត្តការណ៏ប្រកួតផ្តាច់ព្រ័ត្រ ២០០៨-២០០៩ នៅពេលដែលក្រុម Manchester United បានចាញ់ Barcelona ២:0 ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Eto’o និង Messi ផ្ទាល់តែម្តង។

ពេលនេះដំណើរការប្រកួតកំពុងប្រព្រឹត្តទៅ ប្រសិនបើ Barcelona ផ្តួល Man United ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនេះពួកគេនឹងត្រូវ ជួបជាមួយក្រុមឈ្នះនៃការប្រកួតរវាង Liverpool ឬ Porto នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហើយប្រសិនបើក្រុម Juventus ផ្តួល Ajax ពួកគេនឹងជួបក្រុមឈ្នះមេដាយក្រុម Manchester City ឬ Tottenham នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយប្រសិន Barcelona ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពួកគេអាចផ្តួលក្រុមឈ្នះរវាង Liverpool ឬ Porto បាននោះពួកគេអាចប្រឈមក្រុម Juventus បើសិនក្រុមរហស្សនាមស្រ្តីជរា Old Lady អាចផ្តួលក្រុមឈ្នះរវាង Spurs ឬ Man.City។ ដូច្នេះប្រសិនជាការព្យាករណ៏នេះកើតមានឡើងដូចការរំពឹងទុកនោះ យើងនឹងឃើញកីឡាករ Ronaldo និង Messi នឹងលេងតំណាងអោយក្រុមរបស់ពួកគេ ដើម្បីជួបគ្នាជាលើកទី២ សម្រាប់ក្របខណ្ឌ Champion League ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ calciomercato



ធ្វើការភ្នាល់ការប្រកួត UEFA Champions League
v9b.com/km-kh ---> ទំព័រកីឡា ---> មុនកំណត់ ---> ជ្រើសការប្រកួត ---> UEFA Champions League

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.