v9
V9BET

ការវិលត្រលប់របស់ Zinidine Zidane គឺបិទផ្លូវការវិលត្រលប់របស់ James Rodriguez

3 months ago​ | ដោយ V-Dr

ខ្សែបម្រើ-ប្រយុទ្ធស្លាប James Rodriguez នឹងមិនវិលត្រឡប់មកកាន់ Real Madrid វិញទេ បន្ទាប់ពីការ សម្រេចចិត្តរបស់ Zinedine Zidane ត្រលប់មកដឹកនាំក្លឹបវិញវាជាដើមចមបញ្ចប់នូវក្តីសង្ឃឹម ដែលកីឡាករអន្តរជាតិកូឡុំប៊ីអស់មានឱកាសជាលើកទីពីរសម្រាប់វិលត្រលប់មកជួបជុំជាមួយក្រុមអធិរាជសសារជាថ្មីម្តងទៀត។

Rodriguez បានចូលរួមជាមួយក្រុម Bayern ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំក្រោយពីរូបគេបានបរាជ័យក្នុងការដណ្តើមកៅអីនៅក្នុងជម្រើស ១១នាក់ដំបូងបានទៀងទាត់ជាមួយនឹងគ្រូបង្វឹក Zidane។ កីឡាកររូបនេះមិនបានផ្តោតក្តីសង្ឃឹមថានឹង អាចបន្តការលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Lopetegui និង Solari នៅលើទីលាននោះឡើយ ខណៈដែលវត្តមាន Zidane បានវិលត្រលប់មកកីឡាដ្ឋាន Estadio Santiago វិញនោះជារឿងនឹកស្មានមិនដល់។

Bayern មានជម្រើសក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងខ្ចីជើង Jame នេះទៅជាកីឡាករអចិន្រ្តៃយ៍មួយក្នុងតម្លៃ ៤២លានអឺរ៉ូ។ ប៉ុន្តែទម្រង់លេងបច្ចុប្បន្ន របស់ Rodriguez នាពេលថ្មីៗនេះមិនមានភាពល្អប្រសើរហើយឥឡូវនេះវាហាក់ ដូចជាបំណងរបស់ពួកគេក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយត្រូវបានពន្យាពេល ។ វានឹងក្លាយជារឿងគួរឱ្យ ចាប់ អារម្មណ៍ ថាតើក្រុមនាំមុខតារាងBundesligaគឺBayern Munich អាចនិងសម្រេចចុះហត្ថលេខាJame មករួម ក្រុម រឺ អនុញ្ញាតិអោយរូបគេត្រលប់ទៅក្លឹបដើមវិញរឺសម្លឹងទៅក្លឹបទី៣រឺយ៉ាងណា?។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.