v9
V9BET

Slavia Prague វាយបកផ្តួល Sevilla ពីក្របខណ្ឌ Europa League

2 weeks ago​ | ដោយ V-Dr

Sevilla ម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League ៥សម័យបានធ្លាក់ចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើង ក្រុម Slavia Prague នាម៉ោងបន្ថែម ១៥នាទីទីពីរដង។

ក្រុម Slavia Prague របស់ឆែកបានឈានដល់វគ្គ ៨ក្រុមចុងក្រោយដូចដែលធ្លាប់ធ្វើបានក្នុងឆ្នាំ២០០០ គឺពួកគេត្រូវការពីរគ្រាប់ក្នុងវគ្គ ១៨ក្រុមចុងក្រោយបន្ទាប់ពីការប្រកួតជើងទី១នៅទឹកដីអេស្បាញស្មើគ្នា ២:២ ។ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ២:២ ជាថ្មីម្តងទៀត សម្រាប់ការប្រកួតជើងទី២រយៈពេល៩០នាទីក្រុមម្ចាស់ផ្ទះ បានរកឃើញគ្រាប់ជ័យជំនះ តាមរយៈកីឡាករ Mick van Buren និង Ibrahim Traore នៅនាទីទី ១០២និង១១៩ ខណៈក្រុមភ្ញៀវSevilla រកបាន១គ្រាប់នៅម៉ោងបន្ថែមដោយកីឡាករVazquezនាទីទី៩៨។ ដូច្នេះបញ្ចប់ការប្រកួតទាំងពីរជើងកន្លងមកគឺ Slavia Prague ៦:៥ Sevilla ។

ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកីឡាកររបស់Slavia Prague បានប្រារព្ធពិធីអបអរសាទរជាមួយអ្នកគាំទ្រនៅឯកីឡាដ្ឋានEden Arena ក្រោយខកខានគិតចាប់តាំងពីរដូវកាល១៩៩៩-២០០០ ខណៈដែលពួគេចាញ់ក្រុម Leeds នៅវគ្គ ៨ ក្រុមចុងក្រោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.